ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលអាចប្រាប់អ្នកបានថា កូនអ្នកកំពុងតែទល់លាមកហើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលកូនអ្នកទល់លាមក មុខសញ្ញាទី១ដែលប្រាប់អ្នកនោះគឹ កូនមិនបត់ជើងធំក្នុងរយៈយូរ មានន័យថា ឆ្លងកាត់ប៉ុន្មានថ្ងៃហើយនៅតែមិនជុះទៀត។ នៅពេលដែលកូនកើតមានអាការៈនេះ មានន័យថា កូនកំពុងតែទល់លាមកហើយ។
- ប្រសិនជាកូនអ្នកតែងមានមុខក្រហមលើសពី១០នាទីក្នុងមួយថ្ងៃ នោះអ្នកគួរតែប្រយ័ត្ន ព្រោះកូនអាចនឹងពិបាកក្នុងការបត់ជើងធំណាស់ ព្រោះគេប្រឹងឡើងមុខក្រហម នៅតែបត់ជើងធំមិនចេញទៀត។
- បើក្នុងពេលដែលកូនបត់ជើងធំ មើលទៅដូចជាពិបាក ហើយមិនមានសតិ នោះមានន័យថា លាមកកូនរឹងណាស់ ដោយគេមិនអាចបត់ជើងធំចេញមកបានស្រួលទេ។
- នៅពេលដែលលាមកកូនប្រែជារឹង ហើយមានលក្ខណៈជាគ្រាប់ៗ នោះកូនកំពុងតែប្រឈមមុខនឹងអាការៈទល់លាមកហើយ។ ដូចនេះ អ្នកគួរតែរកវិធីដើម្បីព្យាបាល។
- ប្រសិនជាពោះរបស់កូនប្រែជារឹង ហើយហើមខុសពីធម្មតា អ្នកគួរតែប្រយ័ត្ន ហើយសង្កេតឲ្យបានល្អ ព្រោះកូនកំពុងតែទល់លាមកហើយ។ បើអ្នកនៅតែមិនប្រយ័ត្ន នោះកូននឹងទល់លាមកកាន់តែធ្ងន់ធ្ងរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)