មនុស្សចាស់ជំនាន់មុនបាននិយាយថា នៅពេលដែលមានផ្ទៃពោះ ទឹកចិត្តរបស់អ្នកម្តាយគឺអាចប៉ះពាល់ដល់ចរឹតរបស់ទារកក្នុងផ្ទៃនៅថ្ងៃក្រោយ ពួកគាត់យល់ថានៅពេលដែលអ្នកតែងតែមានមុខមិនរីក មិនសប្បាយចិត្ត ហើយព្រួយបារម្ហច្រើន នោះកូនកើតមកនឹងមានមុខដូចអ្នកអញ្ចឹង ម្យ៉ាងទៀតបើអ្នកចូលចិត្តយំ កូនកើតមកក៏ចូលចិត្តយំដូចអ្នកដែរ ដូចនេះដើម្បីទទួលបានកូនដែលមានមុខគួរឲ្យស្រលាញ់ អ្នកគួរតែធ្វើចិត្តឲ្យសប្បាយ ហើយកុំគិតច្រើនឲ្យសោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ចំណែកឯផ្នែកវិទ្យាសាស្ត្រវិញបានយល់ថា អារម្មណ៍របស់ម្តាយគឺពិតជាអាចប៉ះពាល់ដល់ការលូតលាស់របស់កូនមែន នៅពេលដែលអ្នកតែងតែមានសម្ពាធផ្លូវចិត្ត ហើយគ្មានភាពសប្បាយក្នុងចិត្ត នោះកូនកើតមកននឹងមានអារម្មណ៍មិននឹងនរ ថែមទាំងអាចធ្វើឲ្យកូនទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ឡើយ ជាងនេះទៅទៀត វាក៏អាចធ្វើឲ្យកូនគ្មានអារម្មណ៍សុវត្ថិភាពនៅពេលដែលគេនៅក្នុងពោះអ្នកដែរ ដូចនេះអ្នកត្រូវតែទម្លាក់សម្ពាធទាំងអស់ដែលមានក្នុងខ្លួនអ្នក ហើយបន្ធូរអារម្មណ៍ ទើបអ្នកអាចទទួលបានកូនដែលមានសុខភាពល្អ និងមាននិស្ស័យជាមួយអ្នកដទៃ គេនឹងស្រឡាញ់កូនអ្នកគ្រប់គ្នា៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)