នៅពេលដែលកូនបង្កក់ខែម្តងៗ បងប្អូន ញាតិមិត្តមួយចំនួនតែងតែទិញកងដៃប្រាក់ឲ្យកូនពាក់ជានិច្ច ប៉ុន្តែតើអ្នកដឹងទេថាវាអាចធ្វើឲ្យកូនមានគ្រោះថ្នាក់បាននោះ? តើវាមានគ្រោះថ្នាក់អ្វីចំពោះកូនទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ផ្តល់ជាតិពុលដល់កូន
កូនក្មេងគឺជាបុគ្គលដែលចូលចិត្តខាំដៃ ឬរបស់ផ្សេងៗណាស់ ដូចនេះនៅពេលដែលអ្នកពាក់កងដៃ ឬខ្សែដៃឲ្យគេ គេនឹងខាំលេង ជាហេតុដែលអាចធ្វើឲ្យគេងាយស្រូបយកជាតិពុលពីក្នុងកងដៃប្រាក់នោះ ហើយនៅពេលដែលជាតិពុលនោះចូលទៅក្នុងខ្លួនកូន វានឹងអាចធ្វើឲ្យគេមានអាការៈឈឺក្បាល វិលមុខ គេងមិនលក់ ឆាប់ភ្លេច សរសៃប្រាសាទមិនប្រក្រតី ឬអាចមានជំងឺមហារីកក៏មានដែរ។
ធ្វើឲ្យស្បែកកូនឆាប់ប្រតិកម្ម
ស្បែកទារកគឺនៅខ្ចីណាស់ ហើយទន់បំផុត ដូចនេះនៅពេលដែលអ្នកឲ្យគេពាក់កងដៃដែលមានម៉ូតច្រើន វាអាចធ្វើឲ្យស្បែកកូនប្រតិកម្មយ៉ាងងាយ ដោយសារតែកងដៃនោះតែងតែកកិតជាមួយស្បែកកូនរាល់ថ្ងៃ ជាហេតុដែលអាចបំផ្លាញស្បែកដែលខ្ចីរបស់កូនយ៉ាងងាយ។
ចោរប្លន់
នៅពេលដែលអ្នកពាក់គ្រឿងអលង្ការដែលមានតម្លៃឲ្យកូន ហើយនាំគេចេញទៅក្រៅ វាពិតជាមានគ្រោះថ្នាក់បំផុត ដោយសារតែនៅពេលដែលចោរឃើញ វាអាចឆក់ទៅយ៉ាងងាយ ដែលអាចធ្វើឲ្យកូនរបួសបាន ដូចនេះអ្នកមិនគួរពាក់គ្រឿងអលង្ការផ្សេងៗឲ្យកូនឡើយនៅពេលដែលគេមិនទាន់ធំ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)