ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការដោះស្រាយបញ្ហារដូវមកមិនទៀងក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកម្តាយ គួរតែរក្សាអារម្មណ៍ឲ្យសប្បាយ ដោយមិនគួរតែងតែផ្តល់សម្ពាធដល់ខ្លួនអ្នកទេ ព្រោះមានតែអារម្មណ៍ដែលសប្បាយទេ ដែលអាចធ្វើឲ្យរាងកាយអ្នកដំណើរការបានល្អ ហើយរដូវក៏មកទៀងដែរ។ ផ្ទុយទៅវិញ បើអ្នកតែងមិនរីករាយ នោះរដូវអ្នកនឹងអាចមកផ្តេសផ្តាសបាន។
- អ្នកម្តាយគួរតែធ្វើចលនាខ្លះ មិនគួរខ្ចិលនោះទេ ព្រោះមានតែការកម្រើកទេ ទើបអាចធ្វើឲ្យឈាមដើរបានស្រួល។ ដូចនេះ រដូវរបស់អ្នកនឹងអាចមកបានយ៉ាងទៀតតែម្តង មិនយឺត ឬមិនឆាប់ពេកទេ។
- អ្នកម្តាយគួរតែកាត់បន្ថយប្រើប្រាស់ថ្នាំ ព្រោះថ្នាំច្រើនចូលរាងកាយ នឹងអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នក។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ទើបមិនធ្វើឲ្យរដូវអ្នកមកមិនទៀង។ មិនថាបញ្ហាអ្វីទេ អ្នកគួរតែប្រយ័ត្នទាំងអស់ ទើបអាចការពារសុខភាពអ្នកបានយ៉ាងល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)