មានប្រជាជនអាមេរិករាប់ពាន់អ្នកហើយដែលបានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែការស្លាក់នេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញខាងក្រោមនេះ ខ្ញុំសូមណែនាំនូវវិធីសង្គ្រោះបឋមខ្លះៗក្នុងការជួយបង្ការការស្លាប់ដោយសារតែមូលហេតុមួយនេះ៖
- ចូរធ្វើការទះខ្នងចំនួនប្រាំដង៖ ដើម្បីធ្វើបែបនេះ ចូរឲ្យជនរងគ្រោះឈរអោន ហើយប្រើគល់បាតដៃទះខ្នងនៅចន្លោះឆ្អឹងស្លាបប្រចៀវទាំងសងខាង។
- ចូរធ្វើការសង្គត់ពោះប្រាំដង៖ ដើម្បីធ្វើបែបនេះ ចូរដាក់កំដាប់ដៃនៅចំកណ្តាលពោះជនរងគ្រោះ។ ចូរប្រើដៃមួយទៀតក្តោបពីលើកំដាប់ដៃមួយនោះ។ ចូរធ្វើការបុកម្តងៗឲ្យលឿនឡើងទៅខាងលើ។
- ចូរបន្តធ្វើរឿងទាំងពីរខាងលើទៀតរហុតដល់ ជនរងគ្រោះខ្ជាក់របស់ស្លាក់ចេញមកខាងក្រៅ ជនរងគ្រោះអាចក្អក ឬដកដង្ហើម ឬលែងដឹងខ្លួន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាមនុស្សម្នាក់កំពុងតែស្លាក់ទៅជាលែងដឹងខ្លួនហើយ ចូរទំនាក់ទំនងលេខរថយន្តសង្គ្រោះបន្ទាន់ភ្លាម៕