តើអ្នកធ្លាប់សម្គាល់ថា មានដុំកំពកតូចៗពណ៌លឿងនៅក្រោមភ្នែក ដែលមានលក្ខណៈដូចមុនដែរទេ ប៉ុន្តែវាពិតជាពិបាកក្នុងការញិចឲ្យចេញណាស់មែនទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមពិតទៅ វាជាការកកកុញកូឡេស្តេរ៉ុលទៅវិញទេ ដែលអាចកើតឡើងនៅត្របកភ្នែកខាងលើ ឬក្រោម ឬចេញដំបូងនៅលើថ្ពាល។ យ៉ាងណាមិញ រឿងនេះមិនមានអ្វីគ្រោះថ្នាក់ដល់សុខភាពឡើយ តែការកកកុញខ្លាញ់ទាំងនេះវាពិតជាប៉ះពាល់ដល់រូបរាងខាងក្រៅរបស់យើងខ្លាំងណាស់។
ថ្វីបើមូលហេតុញឹកញាប់ភាគច្រើនគឺជាការកើនឡើងនៃកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាមតែម្តង។ ការកកកុញកូឡេស្តេរ៉ុលនៅជុំវិញភ្នែកបែបនេះក៏អាចបណ្តាលមកពី ខ្សោយមុខងារថ្លើម ជំងឺទឹកនោមផ្អែម ហ្សែន និងបញ្ហាសុខភាពផ្សេងៗទៀត។ បើសិនជាអ្នកឧស្សាហ៍សម្គាល់ឃើញការកកកុញខ្លាញ់បែបនេះមែណ យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីធ្វើតេស្តសុខភាពចេញទៅ។
តើធ្វើម៉េចទើបអាចបំបាត់ការកកកុញកូឡេស្តេរ៉ុលនៅជុំវិញភ្នែកនេះបានទៅ?
យោងទៅតាមភាពមានប្រតិកម្មនៃតំបន់ដែលវាកើតឡើងនោះ វាមិនមែនជារឿងល្អឡើយដែលអ្នកត្រូវដកកូឡេស្តេរ៉ុលដែលកកុញនេះតាមរយៈការវះកាត់ឡើយ ព្រោះវាអាចនាំឲ្យកើតជាស្នាមសម្លាក ឬផ្លែកាន់តែធំ ហើយវាក៏ប៉ះពាល់ដល់រូបសម្ផស្សកាន់តែខ្លាំងថែមទៀតដែរ។ ការប្រើវិធីបាញ់ឡាហ្ស៊ែ មិនសូវមានគេធ្វើឡើយ ព្រោះវានៅតែបន្សល់ស្នាមផ្លែដដែល។ បើសិនជាកូឡេស្តេរ៉ុលកើនឡើងនេះបង្កឡើងដោយបញ្ហាសុខភាព យកល្អគួរតែរកមើលមូលហេតុរបស់វាឲ្យឃើញសិន។
មានមធ្យោបាយធម្មជាតិច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបំបាត់ការកកកុញកូឡេស្តេរ៉ុលនេះដូចជា៖
ខ្ទឹមស៖ ចូរដុំខ្ទឹមសមួយផ្លែ ហើយធ្វើវាជាល្បាយមួយ រួចយកវាទៅលាបលើកន្លែងដែលមានបញ្ហានោះ។ ចូរយកអ្វីបិតពីលើ ឬបិតភ្នែកដើម្បីកុំឲ្យចូលភ្នែក។ ចូរលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ហៗនៅរយៈពេល ១០ ទៅ ១៥នាទីក្រោយ ហើយចូរធ្វើបែបនេះម្តងទៀតជារៀងរាល់ថ្ងៃរហូតដល់បានលទ្ធផល។
ទឹកខ្មេះផ្លែប៉ោម៖ ចូរជ្រលួកសម្លីមួយទៅក្នុងទឹកខ្មេះមួយនេះហើយដាក់វាស្អំកន្លែងដែលមានបញ្ហារយៈពេល ៣០នាទី ចាំលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ចូរធ្វើបែបនេះឲ្យច្រើនដងក្នុងមួយថ្ងៃ ហើយសម្រាប់អ្នកដែលមានបញ្ហាស្បែកងាយនឹងប្រតិកម្មគួរតែលាយជាទឹកខ្មេះនេះជាមួយទឹកឲ្យបានច្រើនបន្តិច។
សម្បកចេក៖ ចូរកាត់សម្បកចេកជាដុំតូចៗ ហើយដាក់ផ្នែកខាងក្នុងរបស់សម្បកចេកនេះនៅលើកន្លែងដែលមានបញ្ហានោះដោយផ្ទាល់។ ចូរដាក់វាចោលពេញមួយយប់ ហើយចាំលាងចេញនៅព្រឹកឡើងជាមួយទឹកក្តៅឧណ្ហៗ។ ចូរធ្វើបែបនេះជារៀងរាល់ថ្ងៃ។
ក្រៅពីវិធីធម្មជាតិដែលបានរៀបរាប់ខាងលើនេះ យកល្អគួរតែលុបបំបាត់បញ្ហា ឬមូលហេតុរបស់វាផង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) របបអាហារផ្តល់សុខភាព និងមានតុល្យភាព ព្រមទាំងញ៉ាំវីតាមីន C និងអាស៊ីតខ្លាញ់អូមេហ្គាបីគ្រប់គ្រាន់ទៀតនោះ វានឹងជួយប្រឆាំងការកកកុញកូឡេស្តេរ៉ុលលើស្បែកបាន ខណៈពេលដែលអង់ហ្ស៊ីមក្នុងផ្លែឈើ និងបន្លែនឹងមានប្រយោជន៍បន្ថែមទៀត៕