ការគេងថ្ងៃនៅក្នុងប្រទែសមួយចំនួនត្រូវបានគេចាត់ទុកថា ជាសញ្ញានៃភាពខ្ជិលច្រអូស ខណៈពេលដែលនៅប្រទេសជប៉ុនវិញ វាគឺជាសញ្ញាបញ្ជាក់ថា ជាការលះបង់ខ្លាំងសម្រាប់ការងារ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាធម្មតា មនុស្សយើងគ្រប់គ្នាពេលខ្លះត្រូវការសម្រាកពីការងារដែលមមារញឹកដែរ ហើយអ្នកវិទ្យាសាស្រ្តបានបញ្ជាក់ទៀតថា ការគេងប៉ុន្មាននាទីនៅពេលថ្ងៃនេះអាចជាវិធីផ្តល់ភាពស្រស់ស្រាយដល់អារម្មណ៍ និងមានកម្លាំង។
១០ ទៅ២០នាទី
ការគេងថ្ងៃ ១០ ទៅ២០នាទី នឹងជួយបង្កើនភាពបត់បែន ថាមពល និងផ្តល់អារម្មណ៍ល្អវិញ។ អ្នកវីទ្យាសាស្រ្តបានណែនាំថា ការគេងថ្ងៃគួរតែធ្វើយូរបំផុតត្រឹម ២០នាទីបានហើយ ព្រោះការគេងច្រើនជាងនេះត្រូវបានគេចាត់ទុកថាជាការគេងច្រើនជ្រុលវិញទេ។
៣០នាទី
វាអាចជាការពិបាកមួយដែលត្រូវភ្ញាក់ពីគេងវិញក្រោយពីគេបាន ៣០នាទីហើយ ប៉ុន្តែអ្នកនឹងទទួលបានប្រយោជន៍របស់វា។ ត្រឹមរយៈពេល ៣០នាទីនេះ នឹងពង្រឹងដល់ការចងចាំ បន្ថយស្រ្តេស បង្កើនការផ្ចង់អារម្មណ៍ បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម និងភាពភ្លេចភ្លាំង។ អ្នកវិទ្យាសាស្រ្តបានបញ្ជាក់ថា ក្រោយពីភ្ញាក់ពីគេងជារៀងរាល់ ៧ម៉ោង យើងសុទ្ធតែត្រូវការគេង ៣០នាទីអីថែមទៀត។
៦០នាទី
រយៈពេលគេង ៦០នាទី ត្រូវបានចាត់ទុកថា ជាការគេងស្កប់មួយ ហើយរឿងនេះប្រហែលជាការគេងដ៏ល្អឥតខ្ចោះមួយដែរសម្រាប់មនុស្សភាគច្រើន ដោយសារតែអ្នកមានពេលវេលាសម្រាកគ្រប់គ្រាន់។ ការគេងមួយម៉ោងបែបនេះនឹងជួយបំបាត់អារម្មណ៍សាំចិត្តបាន។ ប៉ុន្តែបើសិនជារាងកាយអស់កម្លាំងខ្លាំង ការគេងលក់ ៦០នាទីគ្រាន់តែអាចធ្វើឲ្យអាការៈនេះកាន់តែធ្ងន់ធ្ងរ និងភ្ញាក់មកវិញអស់កម្លាំងខ្លាំងលើសដើមទៅវិញទេ។ នេះដោយសារតែការគេងរយៈពេលបែបនេះធ្វើឲ្យយើងឈានចូលក្នុងដំណាក់កាលងងុយគេងខ្លាំង។
៩០នាទី
ការគេងរយៈពេល ៩០នាទី នឹងធ្វើឲ្យយើងចូលដល់ដំណាក់កាលគេងស្កប់ខ្លាំង ហើយនេះពិតជាល្អខ្លាំងសម្រាប់មនុស្សគ្រប់គ្នា ដោយសារតែវានឹងជួយទាំងសុខភាពផ្លូវកាយ និងចិត្ត ជាពិសេសពង្រឹងដល់ការចងចាំ និងភាពច្នៃប្រឌិត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្វីដែលល្អខ្លាំងនោះគឺថា ក្រោយពេលគេងលក់បាន ៩០នាទី អ្នកនឹងមិនភ្ញាក់ពីគេងមកភ័យខ្លាចទៀតទេ៕