សរីរាង្គបន្តពូជគឺជារបស់ដែលត្រូវការថែរក្សាជាចាំបាច់បំផុត។ ក្នុងនាមជាស្រ្តីមួយរូប ការថែរក្សាទ្វារមាសឲ្យមានសុខភាពល្អគឺជារឿងសំខាន់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាក់ស្តែង ស្រ្តីគ្រប់រូបកំពុងតែជួបបញ្ហាទាក់ទងនឹងសុខភាពទ្វាមាសច្រើនណាស់តែមិនព្រមប្រាប់ឲ្យគេដឹង ដោយសារតែភាពខ្មាស់អៀនតែម្តង។ ដូច្នេះបើសិនជាអ្នកមានអារម្មណ៍បែបនេះមែន ខ្ញុំនឹងបង្ហាញអំពីវិធីងាយៗមួយចំនួនដែលអ្នកអាចធ្វើដោយខ្លួនឯងបានដើម្បីទ្វារមាសមានសុខភាពល្អ។
ត្រូវប្រុងប្រយ័ត្នចំពោះការលាងសម្អាត
ចូរលាងសម្អាតទ្វារមាសឲ្យបានញឹកញាប់តាមតែអាចធ្វើទៅបាន។ បញ្ហាក្លិនមិនល្អចេញពីទ្វារមាសគឺជាបញ្ហាដ៏អាក្រក់បំផុតសម្រាប់ស្រ្តីដែលអាចនឹងប្រឈមមុខ។ ដូច្នេះដើម្បីបង្ការ ចូរលាងសម្អាតទ្វារមាសថ្នមៗយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ដោយមិនប្រើសាប៊ូមានក្លិន។ ចូរប្រាកដថា អ្នកលាងសម្អាតតំបន់ថ្ងាស់ខាងក្រោមជុំវិញទ្វាមរាសដែរដើម្បីបំបាត់ក្លិន។ អ្នកគួរតែលាងសម្អាតកំប៉េះគូថចុងក្រោយគេ។
ចូរប្រុងប្រយ័ត្នក្នុងពេលអ្នកលាងសម្អាត ជាពិសេសកុំឲ្យសាប៊ូចូលទៅក្នុងរន្ធទ្វារមាសឲ្យសោះ ព្រោះវាអាចបង្កគ្រោះថ្នាក់មួយចំនួនបាន។
ចូកោរោមនៅលើទ្វារមាសជាទៀងទាត់
ពិតណាស់ កាលណារោមទ្វារមាសកាន់តែខ្លី ឱកាសនៃការឆ្លងរោគ និងមានក្លិនកាន់តែតិច។
ត្រូវចេះឲ្យទ្វារមាសមានកន្លែងដកដង្ហើមផង
ការប្រើប្រាស់ខោទ្រនាប់ត្រឹមត្រូវ ដែលអាចនឹងផ្តល់ខ្យល់ឱកាសបានគ្រប់គ្រាន់នៅជុំវិញទ្វាមរាសគឺជារឿងដែលល្អបំផុត ព្រោះវានឹងមិនបើកផ្លូវឲ្យមានការបង្ករោគបាន។ ខោទ្រនាប់ដែលល្អនោះគឺខោដែលមានសាច់ក្រណាត់កាតុង។
ផ្លាស់ប្តូរខោសទ្រនាប់ជាទៀងទាត់
ស្រ្តីមិនគួរណាស្លៀកខោទ្រនាប់មួយច្រើនជាងមួយថ្ងៃឡើយ។ ការបញ្ចេញទឹករំអិលរបស់ទ្វារមាសនឹងធ្វើឲ្យខោនោះលែងផ្តល់សុខភាព និងអំណោយផលកាន់តែល្អក្នុងការលូតលាស់មេរោគ។ អ្វីដែលសំខាន់ត្រូវផ្លាស់ប្តូរវាកាន់តែញឹកញាប់ទៀតក្នុងពេលមករដូវ។
មិនត្រូវបាញ់ទឹកអប់នៅជុំវិញទ្វារមាសឡើយ
ទឹកអប់នឹងធ្វើឲ្យមានអតុល្យភាព pH ក្នុងទ្វារមាស ហើយក៏មិនល្អចំពោះសុខភាពដែរ។ ដូច្នេះជម្រើសដែលល្អបំផុតគឺត្រូវអនាម័យខ្ពស់វិញ។
ជួបអ្នកជំនាញខាងរោគស្រ្តី
ការជួបជាមួយអ្នកជំនាញគឺជារឿងដែលគ្រូពេទ្យគ្រូពេទ្យណែនាំដល់ស្រ្តី ជាពិសេសនៅពេលពួកគេឈានដល់ពេញវ័យ ហើយចង់ដឹងអំពីព័ត៌មានទូទៅទាក់ទងនឹងសុខភាពទ្វារមាស។
នៅពេលអ្នកមានភាពសកម្មខាងផ្លូវភេទ ឬអាយុចាប់ពី ២១ឆ្នាំឡើងទៅ អ្នកគួរតែធ្វើតេស្ត Pap Smear ជារឿងរាល់ ២ ទៅ៣ឆ្នាំម្តងដើម្បីរកមើលការបង្ករោគ ភាពមិនធម្មតា និងមហារីកមាត់ស្បូន។
ចូរស្វែងរកជំនួយខាងវេជ្ជសាស្រ្តនៅពេលអ្នករកឃើញថាមានការបង្ករោគណាមួយហើយ ជាពិសេសការរមាស់ មានការប្រែពណ៌ណាមួយចម្លែកនៅលើឈាមរដូវ អាការៈបង្ករោគដូចជា មានក្លិនស្អុយ រមាស់ ឬឡើងពងបែកជាដើម។
ផ្តល់ចំណីដែលទ្វារមាសត្រូវការ
គេអះអាងថា អ្វីដែលអ្នកញ៉ាំគឺប៉ះពាល់ទៅលើទឹករំអិលរបស់ទ្វារមាសដែរ។ ដូច្នេះចូរញ៉ាំផ្លែឈើដែលត្រឹមត្រូវ ជាពិសេសផ្លែឈើណាដែលមានជាតិស្ករធម្មជាតិខ្ពស់ដូចជា ក្រូច ផ្លែប៉ោម ស្វាយជាដើម ព្រោះវាមានឥទ្ធិពលវិជ្ជមានដល់ទឹករំអិលក្នុងទ្វារមាស។ ម៉្យាងវិញទៀត ចូរចៀសវាងផ្លែឈើ និងបន្លែទាំងឡាយណាដែលផ្តល់ក្លិនមាត់មិនល្អដូចជា ខ្ទឹមបារាំង ខ្ទឹមសជាដើម។
យ៉ាងណាមិញ ការញ៉ាំកាហ្វេ គ្រឿងស្រវឹង និងអាហារហិរក៏ផ្តល់ឥទ្ធិពលអវិជ្ជមានដល់ទឹករំអិលក្នុងទ្វារមាសដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្វីដែលល្អនោះគឺថា អ្នកគួរតែប្រើប្រាស់ក្រកាសជូតស្បែកក្មេងសើមៗជំនួសក្រកាសជូតមាត់ធម្មតាក្រោយចេញពីបង្គន់៕