ការថែរក្សាសុដន់គឺជាភារៈកិច្ចរបស់ស្រ្តីម្នាក់ៗ។ ជំងឺមហារីកសុដន់ច្រើនតែកើតឡើងលើស្រ្តីដែលគ្មានការប្រឈមមុខសោះ តែអ្នកអាចជួយខ្លួនឯងបានតាមរយៈការសម្របខ្លួនទៅនឹងទម្លាប់ល្អៗដូចជា ការសង្កេតមើលសុដន់ខ្លួនឯង ពិនិត្យសុដន់ដោយខ្លួនឯង និងឲ្យពេទ្យពិនិត្យបន្ថែម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ថ្វីបើកត្តារបៀបរស់នៅភាគច្រើនជះឥទ្ធិពលទៅលើការកត្តាប្រឈមជំងឺមហារីកសុដន់ក៏ដោយ តែវិធីងាយៗខាងក្រោមនេះអាចជួយថែរក្សាសុដន់ និងរាងកាយមានសុខភាពល្អ និងស្រស់ស្អាតបានយូរដែរ។
ថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ
ចូរធ្វើយ៉ាងណាថែរក្សាសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ចាប់ពី ២៣ ចុះក្រោម។ ការធាត់ឡើងទម្ងន់ និងការធាត់ជ្រុលប្រហែលជាប្រឈមខ្លាំងនឹងជំងឺមហារីកសុដន់។
ហាត់ប្រាណជាទៀងទាត់
ចូរធ្វើយ៉ាងណាសម្របខ្លួនទៅនឹងរបៀបរស់នៅបែបសកម្ម។ អ្នកអាចចំណាយពេលហាត់ប្រាណដោយធ្វើសកម្មភាពអេរ៉ូប៊ិកក្នុងកម្រិតមធ្យមចាប់ពី ៣០នាទីឡើងទៅក្នុងមួយថ្ងៃ រយៈពេលយ៉ាងហោចណាស់ ៥ថ្ងៃក្នុងមួយសប្តាហ៍។
ចៀសវាងឬកាត់បន្ថយគ្រឿងស្រវឹង
គ្រឿងស្រវឹងគឺជាកត្តាប្រឈមមុខធំបំផុតរបស់ជំងឺមហារីកសុដន់។ ស្រ្តីដែលញ៉ាំគ្រឿងស្រវឹងច្រើនជាង ២កែវក្នុងមួយថ្ងៃគឺប្រឈមមុខខ្ពស់ខ្លាំងណាស់។
ឈប់ជក់បារី
កត្តាប្រឈមនឹងជំងឺមហារីកច្រើនដែលរួមទាំងមហារីកសុដន់ទៀតនោះនឹងកើនឡើងកាន់តែខ្ពស់បើសិនជាអ្នកជាមនុស្សជក់បារី។
ញ៉ាំបន្លែឲ្យបានច្រើន
ចូរញ៉ាំបន្លែគ្រប់ប្រភេទឲ្យបានច្រើន ជាពិសេសបន្លែពណ៌បៃតង ប្រូខូលី ស្ពៃក្តោប ផ្កាខាត់ណា ការ៉ុត ប៉េងប៉ោះ ផ្លែឈើជូរៗ បឺរី និងឈឺរីជាដើម។
ឆាប់ធ្វើជាម្តាយគេ
ចូរធ្វើយ៉ាងណាយកកូនដំបូងនៅមុនអាយុ ៣០ឆ្នាំ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ម្តាយដែលបំបៅដោះកូនរយៈពេលចាប់ពី ៦ខែឡើយទៅ ឃើញថាថយចុះការប្រឈមនឹងជំងឺមហារីកច្រើនដែរ៕