នៅលើទីផ្សាយើងសព្វថ្ងៃនេះមានថ្នាំលាបសក់ច្រើនណាស់ដែលអាចបិទបាំងសក់ស្កូវយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែវាក៏អាចបង្កការខូចខាតដល់សក់បានផងដែរ ព្រោះតែវាមានសារធាតុគីមីច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ដើម្បីបំបាត់បញ្ហាសក់ស្កូវ យកល្អអ្នកគួរតែប្រើប្រាស់ក្បួនធម្មជាតិវិញ នោះគឺសម្បកដំឡូងបារាំង
គ្រឿងផ្សំ
- ដំឡូងបារាំង ៥មឺម
- ទឹកមួយឆ្នាំ
ការណែនាំ
ចូរចិតយកតែសម្បកដំឡូងបារាំងទាំង ៥មឺមដាក់ចូលទៅក្នុងទឹកមួយឆ្នាំខាងលើ។ រួចដាំវឲ្យពុះ រយៈពេល ៥នាទី រួចទុកវាឲ្យត្រជាក់។ បន្ទាប់មកអ្នកអាចចម្រាញ់យកទឹករបស់វាចេញបានហើយ។ អ្នកអាចបន្ថែមក្លិនរបស់វាតាមរយៈការបន្ថែមប្រេងផ្កាឡាវ៉ែនឌឺ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរយកទឹកខាងលើម៉ាស្សាលើស្បែកក្បាល និងសក់របស់អ្នកចំនួន ៥នាទី ពេលនោះសក់ដែលធ្លាប់តែស្កូវនឹងបាត់ស្រមោលជាមិនខាន៕