ភាគច្រើនបញ្ហាក្បាច់កាច់ជើង ឬរមួលក្រពើគឺកើតឡើងដោយខ្លួនឯង ហើយក៏ពិបាកនឹងការគ្រប់គ្រងវាផងដែរ។ ជួនកាលវាអាចកើតឡើងពេលកំពុងតែដើរតាមផ្លូវ គេង ឬអង្គុយក៏មានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
បញ្ហាមួយនេះភាគច្រើនគឺកើតឡើងភ្លាមៗ និងធ្ងន់ធ្ងរតែម្តង។ យើងក៏ធ្លាប់ដឹងហើយថាមូលហេតុរបស់វាគឺដោយសារតែការអស់កម្លាំងរបស់សាច់ដុំ ជំងឺទឹកនោមផ្អែម ខ្សោះជាតិទឹក អតុល្យភាពអេឡិចត្រូលីត្រក្នុងខ្លួន បញ្ហាសរសៃប្រសាទ ការប្រើថ្នាំ និងមានផ្ទៃពោះជាដើម។
ប៉ុន្តែមានមធ្យោបាយច្រើនណាស់ដែលអ្នកអាចដោះស្រាយបញ្ហាក្តាមកាច់ជើង និងរមួលក្រពើនេះបានលឿន និងមានប្រសិទ្ធភាពដូចជា៖
ស្អំទឹកក្តៅឬត្រជាក់
ការឆ្លីដុំទឹកកក ឬថង់ទឹកក្តៅនៅកន្លែងដែលរមួលក្រពើនឹងជួយបំបាត់ការរលាក និងបន្ធូរភាពរឹងរបស់សាច់ដុំបានដែរ។ ភាគច្រើនការប្រើវិធីនេះឃើញថាមានប្រសិទ្ធភាពក្នុងរយៈពេលតែ ២ ទៅ ៣នាទីប៉ុណ្ណោះ។ ប៉ុន្តែយកល្អគួរតែធ្វើឲ្យបាន ១០នាទីអីទៅ។
ញ៉ាំទឹកឲ្យបានច្រើន
ពេទ្យនិយាយថា អ្នកគួរតែញ៉ាំទឹកឲ្យបាន ពាក់កណ្តាលនៃទម្ងន់រាងកាយរបស់អ្នកជារៀងរាល់ថ្ងៃ ឬអាចនិយាយបានថា អ្នកគួរតែញ៉ាំទឹកពី ៨ ទៅ១០កែវក្នុងមួយថ្ងៃដើម្បីជំរុញឲ្យសាច់ដុំធ្វើការបានកាន់តែល្អ។
ពុតពែនខ្លួន
ការហាត់ប្រាណដោយពុតពែនខ្លួនអាចជួយបានច្រើននៅពេលដែលរមួលក្រពើជើង។ អ្នកអាចធ្វើវាដោយអង្គុយលើដីសណ្តូកជើងទៅមុខឲ្យត្រង់។
ញ៉ាំជាតិម៉ាញ៉េស្យូមឲ្យបានគ្រប់គ្រាន់
ក្រៅពីផ្លែចេក អញនកក៏អាចទទួលបានជាតិម៉ាញ៉េស្យូមបានច្រើនដែរ ជាពិសេសបន្លែ ពណ៌បៃតង សណ្តែក ត្រី គ្រាប់ធញ្ញជាតិ សូកូឡាខ្មៅ និងផ្លែបឺ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ម៉ាស្សា
សម្រាប់មនុស្សមួយចំនួន ការម៉ាស្សាប្រអប់ជើងអាចជាវិធីព្យាបាលដ៏លឿនបំផុត។ អ្នកគួរតែសង្កត់ម្រាមដៃទៅលើតំបន់ដែលកំពុងតែរមួលក្រពើនោះ៕