ការថើបអាចធ្វើឲ្យមនុស្សយើងទន់ជង្គង់បាន ដូច្នេះតើអ្នកមានដឹងទេថា វាអាចបង្កឲ្យមានជំងឺឆ្លងអ្វីដល់មនុស្សយើងខ្លះដែរទេ? ទោះបីជាយ៉ាងណាក៏ដោយ ការថើបដែលអាចបង្កជំងឺឆ្លងទាំងនេះបាន លុះត្រាតែជាការថើបមាត់នឹងមាត់ប៉ុណ្ណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺរលាកជញ្ជាញជុំវិញធ្មេញ
នេះដោយសារតែការថើបអាចធ្វើអោយមេរោគបង្កជំងឺរលាកជញ្ជាញជុំវិញធ្មេញរបស់អ្នកជំងឺឆ្លងចូលទៅក្នុងមាត់អ្នកបាន។ បើសិនជាជំងឺនេះមិនបានព្យាបាលទេ វានឹងធ្វើឲ្យបាក់ធ្មេញផងដែរ។
ជំងឺដៃជើងនិងមាត់
ជំងឺនេះបង្កឡើងដោយវីរុសម៉្យាងឈ្មោះថា Coxsackie ដែលភាគច្រើនកើតឡើងក្មេងតូច។ យ៉ាងណាមិញ មនុស្សធំក៏អាចកើតជំងឺនេះបានដែរតាមរយៈការថើបមាត់របស់ក្មេង។
រលាកបំពង់ក
ជំងឺរលាកបំពង់កប្រភេទនេះបង្កឡើងដោយបាក់តេរី ដែលធ្វើឲ្យអ្នកមានអារម្មណ៍រមាស់ៗ និងឈឺចាប់ខ្លាំងក្នុងបំពង់ក ហើយក៏មានអាការៈក្តៅខ្លួនផងដែរ។ ដូច្នេះវាក៏ជាមូលហេតុមួយបង្កឡើងដោយការថើបមាត់គ្នាដែរ។
ជំងឺផ្តាសាយ
អ្នកអាចនឹងឆ្លងជំងឺផ្តាសាយនៅពេលអ្នកលេបទឹកមាត់របស់អ្នកជំងឺក្នុងពេលថើបមាត់គ្នាតែម្តង។
ជំងឺរលាកថ្លើមប្រភេទ B
ពិតណាស់ ទម្រងជំងឺរលាកថ្លើមប្រភេទ B ច្រើនតែឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងឈាមរបស់អ្នកជំងឺ។ យ៉ាងណាមិញ អ្នកក៏ប្រហែលជាឆ្លងជំងឺនេះតាមរយៈការថើបមាត់គ្នាដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះកើតឡើងជាពិសេសតែម្តងបើសិនជាអ្នកថើបនរណាម្នាក់ដែលគេកំពុងតែមានដំបៅក្នុងមាត់៕