Join with Health.com.kh on Telegram

សក់គឺជាសរីរាង្គដ៏សំខាន់មួយដែរសម្រាប់បង្ហាញភាពទាក់ទងដល់មនុស្សជុំវិញខ្លួន។ យ៉ាងណាមិញ អាការៈជ្រុះសក់តែងតែជាកង្វះដ៏ធំមួយសម្រាប់មនុស្សគ្រប់រូប ជាពិសេសយុវវ័យតែម្តង។ ដូច្នេះបើសិនជាអ្នកគិតថា សក់របស់អ្នកជ្រុះច្រើនជាង ១០០សរសៃក្នុងមួយថ្ងៃនោះ វាពិតជាមិនមែនរឿងធម្មតាឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីប៉ះប៉ូវបញ្ហានេះ យកល្អអ្នកគួរតែញ៉ាំអាហារមានជីវជាតិឲ្យបានច្រើនដើម្បីកាត់បន្ថយការជ្រុះសក់នេះ។ 

ស៊ុត

ដោយសារតែសរសៃសក់ត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីន ដូច្នេះវាពិតជារឿងល្អបំផុតដែលអ្នកគួរតែញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីនឲ្យបានច្រើន។ ប្រភពដ៏ល្អបំផុតរបស់ប្រូតេអ៊ីនគឺស៊ុតតែម្តង ហើយវាក៏សម្បូរទៅដោយវីតាមីន B ដើម្បីបង្ការបញ្ហាជ្រុះសក់ដែរ។ 

ត្រីសម្បូរខ្លាញ់

វាមិនខុសគ្នានឹងស៊ុតឡើយ គឺសម្បូរវីតាមីន B។ យកល្អអ្នកគួរតែញ៉ាំត្រីសមុទ្រវិញ ព្រោះវាមិនត្រឹមតែសម្បូរប្រូតេអ៊ីនទេ តែក៏មានជាតិអាស៊ីតខ្លាញ់អូមេហ្គាបីដើម្បីជំនួយដល់ការដុះសក់ដែរ។ 

សាច់គោ

ដោយសារតែសាច់គោសម្បូរជាតិប្រូតេអ៊ីនដូចជាវាពិតជាស័ក្តិសមសម្រាប់អាការៈជ្រុះសក់ហើយ។ ក្រៅពីនេះសាច់គោក៏ជាប្រភពដ៏អស្ចារ្យនៃជាតិស័ង្គសី និងជាតិដែក ដែលមានសារៈសំខាន់សម្រាប់ស្បែកក្បាល និងសក់មានសុខភាពល្អដែរ។ 

ដំឡូងឈ្វៀរ

ដំឡូងឈ្វៀល្អចំពោះសុខភាពដោយសារតែវាមានជាតិកាបូអ៊ីដ្រាតកំផ្លេច ដែលមិនធ្វើឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តែវីតាមីន A របស់វាវិញគឺល្អបំផុតសម្រាប់ស្បែកក្បាល និងសរសៃសក់។ 

ការ៉ុត

នរណាក៏ដោយដែរថា វីតាមីន A របស់ការ៉ុតគឺល្អចំពោះសុខភាពភ្នែកយើង តែវាក៏ជាអង់ទីអុកស៊ីដង់ដ៏សំខាន់មួយសម្រាប់ជួយឲ្យសក់ក្រាស់ និងសុខភាពល្អដែរ៕