ការរស់នៅក្នុងសង្គមតែងតែត្រូវតែមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។មនុស្សគ្រប់រូបត្រូវតែចេះរាប់អានគ្នា បើពុំដូច្នេះទេ អ្នកនឹងរស់នៅដោយឯកកោរ។ប៉ុន្តែមុននឹងរាប់អានត្រូវតែចេះមើលមនុស្ស។តើមនុស្សបែបណាដែលអ្នកមិនគួររាប់អាននោះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មនុស្សដែលភ្លេចគុណអ្នកដទៃ ដូចពាក្យចាស់ពោលថា៖ដល់ត្រើយ សើយគូទ។
- មនុស្សដែលព្រោះតែផលប្រយោជន៍ខ្លួនហើយក្បត់អ្នកដទៃ។
- មនុស្សដែលធ្វើបាបអ្នកដទៃដើម្បីផលប្រយោជន៍ខ្លួន។
- មនុស្សដែលមានល្បិចកល់ច្រើន នៅមុខធ្វើល្អ នៅក្រោយធ្វើអាក្រក់។
- បុគ្គលដែលឃើញប្រយោជន៍ជាធំហើយភ្លេចគុណធ៌មខ្លួន។
- បុគ្គលដែលមិនគោរពពាក្យសន្យា ពេលត្រូវការជំនួយធ្វើជាគួរឲ្យអាណិត ហើយពេលមានបានធ្វើរឹកក្រអឺតក្រទម។
- ធ្វើរឿងតូចមិនបានតែចង់ធ្វើរឿងធំ។
- គ្មានការចេះនឹកគិតពីគុណបុណ្យអ្នកដទៃ ទុកវាជារឿងធម្មតាដែលគេគួរតែជួយ។ ដូចនេះបើអ្នកជួបមនុស្សជំពូកនេះ អ្នកគួរចៀសឲ្យឆ្ងាយឬដើរឲ្យឆ្ងាយពីអ្នកទាំងអស់នេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)