ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារអាការៈឈឺចង្កេះរបស់អ្នកម្តាយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មិនថាអ្នកពរកូន ឬផ្លាស់ប្តូរខោទឹកនោមឲ្យកូនទេ អ្នកគួរតែអង្គុយចុះធ្វើទាំងអស់ ព្រោះបើអ្នកហ៊ានតែអោនចង្កេះ ហើយធ្វើសកម្មភាពទាំងនេះ នោះចង្កេះរបស់អ្នកនឹងអាចឈឺគ្រប់ពេលវេលា ហើយមិនងាយបានធូលស្បើយឡើយ។ ដូចនេះ អ្នកគួរតែចៀសពីការអោនចុះឲ្យបានច្រើន ទើបចង្កេះមិនឈឺ។
- ចង្កេះរបស់អ្នកគួរតែរក្សាកម្តៅជានិច្ច ដោយរក្សាឲ្យមានភាពកក់ក្តៅ ព្រោះបើអ្នកហ៊ានតែត្រូវខ្យល់ច្រើន ជាពិសេសខ្យល់ចេញពីម៉ាស៊ីនត្រជាក់ នោះចង្កេះអ្នកនឹងអាចឈឺគ្រប់ពេលវេលា ហើយមិនងាយជាឡើយ។
- អ្នកម្តាយគួរតែហាត់ប្រាណ ដោយធ្វើចលនាមួយចំនួនដែលអាចជួយដល់ចង្កេះរបស់អ្នកបាន។ នៅពេលដែលអ្នកហាត់ត្រូវក្បាច់ នោះចង្កេះរបស់អ្នកនឹងមិនឈឺខ្លាំងឡើយ ហើយក៏មិនងាយឈឺដែរ។ ដូចនេះ អ្នកគួរតែការពារចង្កេះរបស់អ្នកឲ្យបានល្អ ទើបមិនប្រឈមមុខអាការៈឈឺចុកចាប់ ពិបាកទ្រាំ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)