ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការប្រើសម្លីអនាម័យក្រោយសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្នុងរយៈ
ពេល២ទៅ៣ថ្ងៃ ក្រោយសម្រាលកូនរួច ឈាមកង្វក់នឹងចេញមកច្រើន។ដូចនេះ អ្នកម្តាយគួរតែប្រើសម្លីអនាម័យប្រភេទលេខL ទើបអាចទប់ទល់នឹងការហូរឈាមកង្វក់ច្រើនរបស់អ្នកបាន។
- ចាប់ពីថ្ងៃទី៤ដល់ទី៨ ក្រោយពេលសម្រាលរួច ឈាមកង្វក់នោះចាប់ផ្តើមប្រែជាតិចជាងមុន ហើយពណ៌ក៏រាក់ជាងមុនដែរ។ ដូចនេះ អ្នកម្តាយអាចប្រើសម្លីអនាម័យប្រភេទលេខMបាន ដោយមិនចាំបាច់ប្រើប្រភេទធំដូចមុនទេ។
- ក្រោយសម្រាលកូនរួច១០ថ្ងៃ ឈាមកង្វក់នោះនឹងរួមកាន់តែតិច ហើយពណ៌នៃឈាមអាចប្រែជាពណ៌លឿងបាន។
- ក្រោយពេលសម្រាលកូនរួចបានចំនួន៣អាទិត្យឡើងលើ ឈាមដែលធ្លាក់ចុះមកគឺតិចបំផុត ដោយអាចប្រែជាពណ៌សក៏មានដែរ។ ដូចនេះ អ្នកម្តាយអាចប្រើសម្លីអនាម័យប្រភេទលេខSបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)