ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកម្តាយគួរតែប្រយ័ត្នក្រោយពេលសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- រឿងទី១ដែលអ្នកម្តាយគួរតែប្រយ័ត្ន គឺត្រូវតែប្រយ័ត្នពីរបបអាហារ ដោយគួរតែញ៉ាំតិច ហើយចែកជាច្រើនពេល ព្រោះបើអ្នកពិសារច្រើនពេកក្នុងពេលតែមួយ អាចផ្តល់សម្ពាធខ្លាំងដល់រាងកាយ ដោយធ្វើឲ្យអ្នកងាយធាត់ខ្លាំងណាស់។
- រឿងទី២ដែលអ្នកម្តាយគួរតែប្រយ័ត្ន គឺគួរតែចុះមកដើរខ្លះ មិនគួរគេងលើគ្រែយូរពេកទេ ព្រោះអាចធ្វើឲ្យសរសៃឈាមអ្នកមិនអាចដំណើរការបានល្អ។ ដូចនេះ មានតែការធ្វើចលនាទេ ទើបអាចធ្វើឲ្យឈាមដើរបានស្រួល។
- រឿងទី៣ គឺអ្នកម្តាយគួរតែព្យាយាមបំបៅទឹកដោះអ្នកដល់កូន ព្រោះការបំបៅនេះ គឺជួយដល់រាងកាយអ្នកខ្លាំង ហើយទឹកដោះអ្នកក៏ផ្តល់សារធាតុចិញ្ចឹមខ្ពស់ដល់កូនដែរ។ ដូចនេះ អ្នកគួរតែឲ្យកូនបៅដោះអ្នក ទើបល្អចំពោះអ្នកទាំងពីរ។
- រឿងទី៤ គឺអ្នកម្តាយគួរតែចេះសង្កេតមើលការដកដង្ហើមរបស់កូន ការបៅទឹកដោះរបស់កូន ព្រមទាំងផ្នែកផ្សេងទៀត ដើម្បីអាចការពារសុខភាពកូនបានរឹងមាំ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីរឿងទាំង៤នេះ ឲ្យបានខ្ពស់ ទើបមិនជួបនឹងគ្រោះថ្នាក់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)