Join with Health.com.kh on Telegram

តើអ្នកធ្លាប់មានអារម្មណ៍ថាប្លែកក្នុងខ្លួនដែរទេ ប៉ុន្តែមិនប្រាកដថាមានអ្វីកំពុងតែកើតឡើង។ នៅពេលរាងកាយមានអ្វីមួយខុសប្រក្រតី យើងច្រើនតែមានអាការៈជាច្រើនបង្ហាញចេញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅផ្នែកខាងក្រៅ ការស្របាំងភ្នែក របួសក្រជា និងឃ្លានជាប់រហូតមិនមែនហាក់បីដូចជាមានអ្វីជាប់ទាក់ទងគ្នាទេ។ ប៉ុន្តែកាលណាអាការៈទាំងនេះកើតឡើងជាមួយគ្នា អ្នកអាចនឹងរកឃើញថាមានអ្វីកំពុងតែកើតឡើងខុសប្រក្រតីហើយ ព្រោះវាជាសញ្ញារបស់ជាតិស្ករក្នុងឈាមដែលកំពុងតែឡើងខ្ពស់។ 

នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក វាចាប់ផ្តើមបង្កើតជាបញ្ហាជាច្រើន។ រយៈពេលយូរទៅៗ សរសៃឈាមនឹងទៅជាខូចខាត ដែលអាចនាំឲ្យមានផលវិបាកជាច្រើនថែមទៀត។ ជាតិស្ករក្នុងឈាមខ្ពស់អាចធ្វើឲ្យកើតជាជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ជំងឺតម្រងនោម ឬខ្សោយតម្រងនោម និងខូចភ្នែកថែមទៀតផង។ 

យកល្អគួរតែព្យាយាមស្វែងយល់អំពីអាការៈដែលបញ្ជាក់ថាជាតិស្ករក្នុងឈាមឡើងខ្ពស់សិនដើម្បីអាចបង្ការកុំឲ្យមានបញ្ហាដូចខាងលើកើតឡើងទាន់៖ 

ឈឺឈៀបៗក្រហាយៗឬស្ពឹកៗ

ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបណ្តាលឲ្យស្ពឹក ក្រហាយ ឬឈឺឈៀបៗក្នុងប្រអប់ដៃ ជើង និងប្រអប់ជើង។ រឿងនេះបង្កឡើងដោយជំងឺទឹកនោមផ្អែមសរសៃប្រសាទ (Diabetic Neuropathy) ដែលវាជាផលវិបាកមួយនៃជំងឺទឹកនោមផ្អែម។

ឃ្លានជាប់រហូត

កាលណាក្នុងឈាមមិនមានជាតិស្ករគ្រប់គ្រាន់ដើម្បីបង្កើតថាមពលដល់រាងកាយ អ្នកប្រហែលជាត្រូវមានអារម្មណ៍ឃ្លានរហូត ដោយសារតែរាងកាយមិនអាចបង្កើតថាមពលបាន ខណៈពេលដែលជាតិស្ករក្នុងឈាមមានច្រើនស្រាប់តែមិនអាចប្រើប្រាស់បាន។

នោមញឹក

ជាតិស្ករក្នុងឈាមមានច្រើនអាចធ្វើឲ្យតម្រងនោមធ្វើការកាន់តែច្រើន និងត្រូវការនោមញឹកទៀតផង។ រឿងនេះនឹងធ្វើឲ្យអ្នកជំងឺឧស្សាហ៍នោមខ្លាំងណាស់។ 

ស្រេកទឹក

ជាមួយគ្នានឹងការនោមញឹក ជាតិស្ករក្នុងតម្រងនោម និងទឹកនោមអាចនឹងធ្វើឲ្យស្រេកទឹកកាន់តែខ្លាំង។ 

ឡើងទម្ងន់ឬស្រកទម្ងន់ដោយមិនដឹងមូលហេតុ

នៅពេលកោសិការាងកាយមិនមានជាតិស្ករគ្រប់គ្រាន់តាមតែពួកគេត្រូវការទេ រាងកាយនឹងត្រូវរំលាយសាច់ដុំ និងខ្លាញ់ដើម្បីបង្កើតជាថាមពលជំនួសវិញ។ រឿងនេះអាចធ្វើឲ្យស្រកទម្ងន់ភ្លាមៗ ឬដោយមិនដឹងមូលហេតុ។ រឿងដូចគ្នានេះក៏អាចធ្វើឲ្យឡើងទម្ងន់បានដែរ។ ដូច្នេះយកល្អគួរតែតាមដានទៅលើទម្ងន់របស់ខ្លួនឯងផង។ 

អស់កម្លាំង

នៅពេលកោសិការបស់រាងកាយមិនអាចរកជាតិស្ករដើម្បីបង្កើតជាថាមពលបាន អ្នកជំងឺអាចនឹងមានអារម្មណ៍អស់កម្លាំងជាប់រហូត។ 

ពិបាកផ្ចង់អារម្មណ៍

នៅពេលរាងកាយមានលក្ខណៈអតុល្យភាព ចិត្តគំនិតក៏រងការប៉ះពាល់ដែរ។ ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចធ្វើឲ្យពិបាកដល់ការផ្ចង់អារម្មណ៍ និងបញ្ហាជាច្រើនដល់ការចងចាំ។ 

បន្ថយការជាសះរបួស

ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចធ្វើឲ្យខូចខាតដល់សរសៃប្រសាទ។ បើសិនជាអ្នកសម្គាល់ឃើញថា របួសដែលអ្នកមានហាក់បីដូចជាក្រជា យកល្អគួរតែពិនិត្យជាតិស្ករក្នុងឈាមមើលទៅ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

វិលមុខឬស្រវាំងភ្នែក

ការវិលមុខ និងស្រវាំងភ្នែក ជាពិសេសកើតឡើងភ្លាមៗ ចូរកុំប្រងើយកណ្តើយនឹងវាឲ្យសោះ។ ជាតិស្ករក្នុងឈាមឡើងខ្ពស់ក៏អាចជាមូលហេតុនៃអាការៈទាំងនេះដែរ៕