ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូនកាន់តែមានសម្រស់ស្រុតចុះទៅៗ។ ហេតុអ្វីទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនគួរទម្លាប់ឲ្យកូនដកដង្ហើមតាមមាត់នោះទេ ព្រោះយូរទៅ កូននឹងមានមាត់មិនស្អាតឡើយ ថែមទាំងមានធ្មេញមិនស្មើគ្នាទៀតផង។ ដូចនេះ ប្រសិនជាអ្នកឃើញកូនដកដង្ហើមតាមមាត់ អ្នកគួរតែនាំកូនទៅពិនិត្យជាបន្ទាន់ ដើម្បីដឹងពីអាការៈ
- នៃជំងឺរបស់កូន ហើយព្យាបាលបានទាន់ពេលវេល ថែមទាំងមិនធ្វើឲ្យប៉ះពាល់ដល់សម្រស់កូនផងដែរ។
- ទោះបីជាកូនយំរករឿងយ៉ាងណា ក៏អ្នកមិនគួរឲ្យគេបៀមក្បាលដោះជ័រ ហើយចូលគេងដែរ ព្រោះក្បាលដោះជ័រនេះបៀមយូរ មាត់របស់កូននឹងរីកខ្លាំង ធ្វើឲ្យទម្រង់មាត់មិនស្អាតឡើយ។ ដូចនេះ អ្នកម្តាយគួរតែប្រើវិធីផ្សេងក្នុងការលួងកូន ទើបមិនខូចសម្ជស្សរបស់គេតាំងពីក្មេង។
- អ្នកមិនគួរឲ្យកូនទម្លាប់បៀមដៃលេងឡើយ ព្រោះបៀមយូរ ម្រាមដៃកូនអាចនឹងរីកធំទៅៗ ដោយធ្វើឲ្យមិនស្អាតឡើយ ថែមទាំងអាចនាំយកមេរោគច្រើនចូលទៅក្នុងពោះទៀតផង។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីទម្លាប់របស់កូន ទើបអាចថែរក្សាសម្រស់កូនបានយូរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)