ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យអ្នកមិនងាយមានកូននោះទេ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នារីដែលចង់បានកូន មិនគួរញ៉ាំការ៉ុតច្រើនឡើយ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលធ្វើឲ្យមេជីវិតញីអ្នកមិនសូវមានឡើយ។ ដូចនេះ ក្រោយពេលដែលអ្នកបរិភោគច្រើនរួច នឹងធ្វើឲ្យអ្នកមិនមានកូននោះទេ។
- សាច់គោ ឬសាច់ពពែដែលអាំងមិនឆ្អិន អ្នកមិនគួរបរិភោគឡើយ ព្រោះមេរោគដែលមានក្នុងនោះ អាចបង្អាក់មិនឲ្យមេជីវិតញីអ្នកដំណើរការបានល្អទេ។ ជាហេតុដែលធ្វើឲ្យមេជីវិតឈ្មោលរកមិនឃើញមេជីវិតញី មិនអាចកាច់សម្បុកនៅស្បូនបានឡើយ។
- តាមការស្រាវជ្រាវ បានបង្ហាញថា នារីដែលញ៉ាំកាហ្វេរាល់ថ្ងៃ អត្រានៃការមានផ្ទៃពោះ គឺទាបខ្លាំងណាស់ ព្រោះសារធាតុកាហ្វេអ៊ីនបានធ្វើឲ្យប្រព័ន្ធក្នុងរាងកាយដើរមិនស្រួល។ ជាហេតុដែលធ្វើឲ្យអ្នកមិនអាចយកកូនបានសម្រេចឡើយ។
- នារីដែលញ៉ាំស្រាច្រើន នឹងពិបាកមានកូនណាស់ ព្រោះសារធាតុអាកាល់អាចធ្វើឲ្យស្បូនអ្នកដំណើរការមិនល្អឡើយ ដោយធ្វើឲ្យរដូវអ្នកមកមិនទៀង និងបញ្ហាជាច្រើនទៀត។ ជាហេតុដែលធ្វើឲ្យមេជីវិតញីអ្នកមិនអាចធ្វើការបានល្អឡើយ។
- នៅពេលដែលអ្នកបរិភោគដែលអាហារបួស នោះរាងកាយអ្នកមិនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ឡើយ។ បើរាងកាយមិនអាចទទួលបានសារធាតុធាតុចិញ្ចឹមទេ នោះអ្នកក៏ពិបាកក្នុងការមានផ្ទៃពោះដែរ។ ដូចនេះ អ្នកគួរតែពិសារគ្រប់មុខ ទើបរាងកាយអ្នករឹងមាំ ហើយមានផ្ទៃពោះបានសម្រេច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)