ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការពិសារផ្លែឈើរបស់អ្នកដែលកើតជំងឺទឹកនោមផ្អែម ដើម្បីទប់អាការៈជំងឺមិនកាន់តែធ្ងន់ធ្ងរ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកកើតជំងឺទឹកនោមផ្អែម មិនដូចជាបុគ្គលធម្មតាដែលថាចង់ញ៉ាំផ្លែឈើពេលណា គឺអាចពិសារពេលនឹងឡើយ ព្រោះបើមិនប្រយ័ត្នពីពេលវេលាក្នុងការបរិភោគ នោះជាតិស្ករនឹងលើសកាន់តែខ្លាំងក្នុងរាងកាយ ដោយពិបាកក្នុងការបញ្ចុះខ្លាំងណាស់។ ដូចនេះ ជាធម្មតា អ្នកគួរតែពិសារផ្លែឈើក្នុងពេលព្រឹក ចន្លោះពីម៉ោង៩ដល់ម៉ោង១០ ហើយពេលថ្ងៃចន្លោះពីម៉ោង៣ ដល់ម៉ោង៤ ឬក៏អាចញ៉ាំមុនពេលចូលគេងផងដែរ។ ផ្លែឈើដែលផ្ទុកសារធាតុស្ករខ្ពស់មានដូចជា ផ្លែគូលែន ឬផ្លែមៀនជាដើម។ ផ្លែឈើដែលផ្ទុកសារធាតុស្ករទាប មានដូចជា ផ្លែត្របែក ឬស្ត្រប៊ឺរីជាដើម។ ផ្លែឈើដែលមានផ្ទុកសារធាតុស្ករមធ្យម គឺផ្លែប៉ោម ផ្លែបែស ឬផ្លែក្រូចជាដើម។ អ្នកអាចជ្រើសរើសផ្លែឈើដែលស័ក្តិសមសម្រាប់សុខភាពអ្នកបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)