​​ក្រោយ​មិនដែល​កាត់​ក្រចកដៃ​សោះ​អស់​៦៦​ឆ្នាំ Shridhar Chillal​មកពី​ឥណ្ឌា​ដែលជា​ម្ចាស់​កំណត់ត្រា​ពិភពលោក​ខាង​មាន​ក្រចកដៃ​វែង​បំផុត​បានកា​ត់វា​ចេញ​និង​​តម្កល់​វា​ទុក​ក្នុង​សារមន្ទីរ​មួយ​។


​បុរស​អាយុ​៨២​ឆ្នាំនេះ មិនដែល​បាន​កាត់​ក្រចក​ទេ​ចាប់តាំងពី​ឆ្នាំ​១៩៥២ នៅពេល​គាត់​អាយុ​១៤​ឆ្នាំ ។​ពេល​ត្រូវបាន​វាស់​ជា​លើកចុងក្រោយ ក្រចកដៃ​សរុប​របស់គាត់​​មាន​ប្រវែង​៩,០៩៦​ម៉ែត្រ ប្រវែង​ស្មើ​ឡានក្រុង​មួយ​។​គ្រាន់តែ​ម្រាមដៃ​មួយ​មាន​ក្រចក​ប្រវែង​១,៩៧៨​ម៉ែត្រ​។​

​តាមពិត​ម្ចាស់​ជើងឯក​ក្រចក​វែង​បំផុត​នេះ ជួប​ការលំបាក​ច្រើន​ដោយសារតែ​ក្រចក​មិនធម្មតា​របស់គាត់ ចាប់តាំងពី​ការរក​ការងារ​ធ្វើ រកប្រពន្ធ​និង​ការ​ប្រយ័ត្ន​ប្រចាំ​​នាទី​ក្រែង​វា​ប៉ះ​អ្វីមួយ​ដែល​បណ្តាលអោយ​វា​បាក់​។​

​ទោះជា​យ៉ាងណា ការលំបាក​នេះ​ត្រូវបាន​ដោះស្រាយ ដោយសារ​មន្ទីរ​មួយ​នៅ​អាមេរិក​បានរៀបចំ​ពិធី​កាត់​ក្រចក​នេះ​កាលពី​ថ្ងៃ​ពុធ​ទី​១១​កក្កដា និង​ដឹក​លោក​មកកាន់​​ឥណ្ឌា​វិញ​។​

​ដោយសារ​ទុក​ក្រចក​វែង​យូរ​ឆ្នាំ​ពេក ដៃ​ឆ្វេង​របស់​Chillal ស្ទើរតែ​ពិការ និង​មិនអាច​បើក​ប្រអប់ដៃ​ឬ​កម្រើក​ម្រាមដៃ​បាន​រហ័ស​ទេ​៕​​


​ក្រោយ​កាត់​ក្រចកដៃ លោក​Shridhar Chillal​ក្លាយជា​មនុស្ស​មាន​សេរីភាព​ម្នាក់​

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង