យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា បុរស​ទំនង​ជា​ចូលចិត្ត​អាហារ​ហឹរ ព្រោះ​វា​អាច​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​ភេទ​ប្រុស​បាន​។ ការសិក្សា​ដ៏​តូច​មួយ​របស់​ប្រជាជន​អាមេរិក​នេះ​បាន​រកឃើញ ទំនាក់ទំនង​មួយ​រវាង​ការ​របៀប​ចំ​ធ្វើ​ម្ហូប ឬ​អាហារ​រសជាតិ​ហឹរ និង​ការកើនឡើង​នៃ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន ប៉ុន្តែ​វា​មិន​មាន​អំណះអំណាង​ណាមួយ​បញ្ជាក់​ដោយ​ផ្ទាល់​ឡើយ​។

​តេស្តូ​ស្តេ​រ៉ូន​គឺជា​អ័រម៉ូន​ស្តេ​រ៉ូ​អ៊ី​ត​មួយ​ប្រភេទ​ដែល​មាន​ជាប់​ទាក់ទង​នឹង​សមត្ថភាព​ផ្លូវភេទ​របស់​មនុស្ស​ប្រុស​។ កាលណា​បុរស​មាន​អ័រម៉ូន​នេះ​ខ្ពស់​គឺ​មាន​ភាព​សកម្ម​ខ្លាំង​ខាង​ផ្លូវភេទ ក្លាហាន និង​ចង់​ប្រឈម​នឹង​គ្រោះថ្នាក់ ឬ​អាច​ហៅថា Alpha Male​។ ដូច្នេះ តើ​ការដែល​ចូលចិត្ត​អាហា​រហឹរ គឺជា​សញ្ញា​មួយ​នៃ Alpha Male ដែរ​ទេ​? ចម្លើយ​ដ៏​លឿន​នោះ​គឺថា យើង​មិន​ទាន់​ដឹង​ឡើយ​។

​យ៉ាងណាមិញ ការសិក្សា​នេះ​ខ្លួនឯង​ក៏​មិន​អាច​អះអាង​ទៅលើ​មូលហេតុ និង​ឥទ្ធិពល​របស់​វា​បានដែរ​។ តែ​គេ​អាចនិយាយបាន​ថា អាហារ​ហឹរ​នឹង​ជម្រុញ​ដល់​ការកើនឡើង​អ័រម៉ូន​ភេទ​តេស្តូ​ស្តេ​រ៉ូន​។ ហើយ​ឥទ្ធិពល​មួយ​នេះ​ត្រូវបាន​គេ​មើលឃើញ​នៅលើ​សត្វ​កណ្តុរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង