ការស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា ថ្វីបើគ្រឿងស្រវឹងគ្មានទំនាក់ទំនង ឬសមាសធាតុប្រឆាំងនឹងជំងឺ និងមិនអាចព្យាបាលមូលហេតុរបស់ជំងឺផ្តាសាយក៏ដោយ តែការទទួលទានក្នុងកម្រិតមធ្យមពិតជាមានប្រសិទ្ធភាពមួយចំនួនសម្រាប់ការបង្ការ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ នៅពេលប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលមានជំងឺផ្តាសាយ ចូរកុំលេបថ្នាំអ្វីទាំងអស់។
ចូរញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម
ខណៈពេលដែលគ្រឿងមិនអាចព្យាបាលជំងឺផ្តាសាយបាននោះ តែការទទួលទានក្នុងកម្រិតមធ្យមរយៈពេលយូរទៅៗនឹងជួយបង្កើនភាពស៊ាំនឹងជំងឺផ្តាសាយវិញ។ ការសិក្សាមួយរបស់ Carnegie Mellon បានរកឃើញថា អ្នកញ៉ាំគ្រឿងកម្រិតមធ្យមមានភាពស៊ាំកាន់តែខ្លាំងការឆ្លងជំងឺផ្តាសាយ។ អ្វីដែលពិសេសនោះគឺថា ស្រាត្រូវបានគេដឹងថាមានប្រយោជន៍ច្រើនដោយសារតែឥទ្ធិពលនៃសមាសធាតុអង់ទីអុកស៊ីដង់របស់វាតែម្តង ជាពិសេសស្រាទំពាំងបាយជូរ។ ហេតុដូច្នេះហើយ ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យមក្នុងរដូវផ្តាសាយមានប្រយោជន៍ណាស់ក្នុងការបង្ការជំងឺនេះ។
ផឹកគ្រឿងស្រវឹងដើម្បីបំបាត់រោគសញ្ញា
បើសិនជាអ្នកមិនអាចបង្ការជំងឺផ្តាសាយបានទេអ្នកប្រហែលជាអាចបំបាត់រោគសញ្ញារបស់វាបានតាមរយៈការញ៉ាំគ្រឿងស្រវឹងខ្លះ។ គ្រឿងស្រវឹងអាចកាត់បន្ថយរោគសញ្ញានៃការឈឺចាប់ខ្លាំងក្លារបស់ជំងឺផ្តាសាយបានបណ្តោះអាសន្នដែរដូចជា ការឈឺបំពង់ករ, ឈឺរាងកាយ និងភាពអួអាប់ក្នុងខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ យកល្អគួរតែយល់ថា គ្រឿងស្រវឹងមិនអាចព្យាបាលជំងឺអ្នកបានទេ ប៉ុន្តែវាអាចបន្ថយរោគសញ្ញា។
- ចូរចាំថា នៅពេលប្រើប្រាស់គ្រឿងស្រវឹងដើម្បីបំបាត់រោគសញ្ញាជំងឺផ្តាសាយនោះ អ្នកគួរតែញ៉ាំទឹកបន្ថែមទៀតដើម្បីបង្ការការខ្សោះជាតិទឹកក្នុងខ្លួន។
- មិនត្រូវប្រើថ្នាំព្យាបាលជំងឺផ្តាសាយផង និងផឹកគ្រឿងស្រវឹងផងឡើយ ព្រោះវាអាចមានប្រតិកម្មជាមួយគ្នា និងគ្រោះថ្នាក់បាន។
ប្រើគ្រឿងស្រវឹងដើម្បីជួយដល់ការដេក
ការដេកបានច្រើនគឺជាផ្នែកមួយដ៏សំខាន់ដើម្បីយកឈ្នះជំងឺផ្តាសាយ និងឲ្យមានអារម្មណ៍ល្អឡើងវិញ។ អ្នកគួរតែដេកអោយបាន ៨ ទៅ១០ម៉ោងក្នុងមួយយប់នៅពេលមានជំងឺផ្តាសាយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាអកុសល្យ រោគសញ្ញាជាច្រើនរបស់ជំងឺផ្តាសាយនេះគឺធ្ងន់ធ្ងរគ្រប់គ្រាន់នឹងមិនអាចឲ្យអ្នកជំងឺគេងបានស្រួលឡើយ។ បើសិនជាអ្នកកំពុងតែជួបបញ្ហា តឹងច្រមុះ ឈឺខ្លួន ឬអស់កម្លាំងល្ហិតល្ហៃ ការញ៉ាំគ្រឿងស្រវឹងនៅពេលយប់ប្រហែលជាល្អចំពោះការគេងហើយ។ ទោះបីជាយ៉ាងណាក៏ដោយ មិនត្រូវពឹងផ្អែកតែលើគ្រឿងស្រវឹងដើម្បីដេករយៈពេលយូរឡើយ ព្រោះវាអាចនឹងក្លាយទៅជាទម្លាប់បាន៕