អាការៈឈឺក្រពះនេះភាគច្រើនបង្កឡើងដោយការរលាក ឬមានការបង្ករោគដោយវីរុសទៅលើផ្លូវក្រពះពោះវៀនតែម្តង។ អាការៈជំងឺនេះដែរ ក៏ងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែរ។ ដូច្នេះគួរធ្វើដូចម្តេចទៅទើបមិនឆ្លងជំងឺនេះពីអ្នកដទៃ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តាមរយៈការលាងសម្អាតដៃ ចម្អិនអាហារឲ្យឆ្អិនល្អ និងលាងសម្អាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយឲ្យបានស្អាតក៏អាចជួយរឿងនេះដែរ។
បើយើងនិយាយអំពីការព្យាបាលជំងឺនេះវិញ ចាប់តាំងពីរថ្នាំផ្សះគ្មានប្រសិទ្ធភាពសម្លាប់វីរុសមក ដូច្នេះគ្រូពេទ្យក៏មិនអាចចេញជាថ្នាំបែបនេះសម្រាប់ព្យាបាលលើអញនកជំងឺមានអាការៈឈឺក្រពះដែរ។ អ្វីដែលគេសង្កត់ធ្ងន់នោះគឺការព្យាបាលភាពខ្សោះជាតិទឹក។ ក្នុងករណីធ្ងន់ធ្ងរវិញ អ្នកជំងឺប្រហែលជាត្រូវការសម្រាកក្នុងមន្ទីរពេទ្យ និងបង្គ្រប់ជាតិដោយការព្យូសេរ៉ូម។
បើសិនជាអ្នកកំពុងតែមានអាការៈឈឺក្រពះ ហើយពេទ្យប្រាប់ថាអ្នកអាចថែទាំសុខភាពខ្លួនឯងនៅផ្ទះបាន ដូច្នេះយើងក៏មានវិធីសាស្រ្តមួយចំនួនដែលអាចជួយអ្នកបានដែរ។ ការញ៉ាំទឹកច្រើនអាចជួយបង្ការបញ្ហាខ្សោះជាតិទឹកបាន។ អ្នកក៏គួរតែញ៉ាំភេសជ្ជៈសម្បូរអេឡិចត្រូលីត្រ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) សម្រាប់ក្មេងវិញ គួរតែញ៉ាំទឹកអូរ៉ាលីត្រ។ យកល្អគួរតែញ៉ាំអាហារតិចៗដើម្បីទុកពេលឲ្យក្រពះ និងពោះវៀនជាពីការរលាកសិន។ ពិតណាស់ អ្នកគួរតែសម្រាកឲ្យបានច្រើនគ្រប់ពេលមានអារម្មណ៍អស់កម្លាំង និងចុះខ្សោយដោយសារការបង្ករោគ៕