ជំងឺកង្វះគ្រាប់ឈាមមានច្រើនប្រភេទណាស់ ហើយអាការៈជំងឺបែកគ្រាប់ឈាមក៏ជាផ្នែកមួយរបស់ជំងឺនេះដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលកោសិកាគ្រាប់ឈាមធំធាត់កំពុងតែងាប់នោះ បែរជាខួរឆ្អឹងមិនអាចផលិតគ្រាប់ឈាមដើម្បីជំនួសវាវិញទៅ ដូច្នេះវានឹងធ្វើឲ្យឈាមមិនអាចដឹកជញ្ជូនអុកស៊ីសែនគ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយយើងបានឡើយ។
មានកត្តាច្រើនណាស់ដែលនាំឲ្យមានជំងឺកង្វះគ្រាប់ឈាមបែបបែកគ្រាប់ឈាមដូច្នេះ។ ពេលខ្លះរឿងនេះកើតឡើងដោយសារដំណរពូជ។ មានករណីជំងឺឈាមច្រើនណាស់ដែរ ដែលចូលរួមក្នុងរឿងនេះដូចជា ការបង្ករោគ ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី មានដុំសាច់ និងការមានប្រតិកម្មជាមួយម៉ាស៊ីនជាដើម។
យ៉ាងណាមិញ យើងក៏មានវិធីព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍មួយចំនួនដែលត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពបំផុតចំពោះអ្នកជំងឺបែកគ្រាប់ឈាមបែបនេះ នោះគឺជារបបអាហារដ៏ត្រឹមត្រូវ។
ញ៉ាំអាហារសម្បូរជាតិដែក
ប្រភពជាតិដែកដ៏ល្អបំផុតមួយចំនួនដែលសម្បូរជាតិដែកនោះគឺ សាច់គោ ថ្លើមមាន់ អយស្ទើរ លាសជំពូសទា ត្រីសាលម៉ុង ស៊ុត បន្លែពណ៌បៃតង និងគ្រាប់ធញ្ញជាតិជាដើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
គ្រាប់ល្ងជាមួយទឹកឃ្មុំ
ចូរចាក់គ្រាប់ល្ងមួយស្លាបព្រាកាហ្វេទៅក្នុងទឹកមួយពែងហើយទុកចោល ២ម៉ោង រួចយកវាទៅលាយជាមួយនឹងទឹកឃ្មុំពីរស្លាបព្រាកាហ្វេទៀត។ ក្រោយពីលាយរួច ចូរញ៉ាំវាមួយស្លាបព្រាកាហ្វេ ចំនួនពីរដងក្នុងមួយថ្ងៃ៕