គ្រឿងទេស ជាផ្នែកមួយយ៉ាងសំខាន់នៃអាហារដ៏មានរសជាតិ។ ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ដឹងហើយថា គ្រឿងទេស ត្រូវបានប្រើដើម្បីបង្កើនរសជាតិអាហារ និងរក្សាអាហារឱ្យទុកបានយូរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា អ្នកប្រហែលជាមិ​នបានចាប់អារម្មណ៍ទេថា គ្រឿងទេស មួយចំនួនជាឱសថបែបធម្មជាតិជួយដោះស្រាយទប់ស្កាត់បញ្ហសុខភាពគួរឱ្យកត់សម្គាល់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រឿងទេសសំខាន់ៗដែលអ្នកគួររក្សាទុកក្នុងផ្ទះ ដើម្បីទទួលបាននូវជីវិតរស់នៅប្រចាំថ្ងៃ និងសុខភាពកាន់តែល្អប្រសើរ ៖

១. ផ្កាក្លាំងពូ

ជាគ្រឿងទេសមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃ សារធាតុ 
flavonoids ម៉ង់កាណែស សារធាតុ eugenol និងវីតាមីន C ហើយទទួលបានការពេញនិយមយ៉ាងខ្លាំងចំពោះលក្ខណៈសម្បត្តិជា​ឱ​សថដ៏មានប្រសិទ្ធភាពខ្ពស់បំបាត់ការឈឺចាប់ រួមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំ បង្កើនការរំលាយអាហារ​ ព្យាបាលអាការៈឈឺធ្មេញ បង្កើនសុខភាពថ្លើម ប្រឆាំងការរលាកក្នុងរាងកាយ ល្អសម្រាប់សុខភាពឆ្អឹងនិងសន្លាក់ គ្រប់គ្រងជាតិស្ករក្នុងឈាម បំបាត់ក្លិនមាត់មិនល្អនិងកំណកកំបោរជាប់ធ្មេញផងដែរ។

២. ឈើអែម

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឱ្យដឹងថា ឈើអែម ជួយធ្វើឱ្យគ្លុយកូស ជាតិខ្លាញ់ និងជាតិស្ករក្នុងឈាមនៃអ្នកជំងឺទឹកនោមប្រភេទទី ២ មានលក្ខណៈប្រសើរឡើង។ ហើយការទទួលទានតែឈើអែមក្រោយអាហារ ក៏អាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ លើសពីនេះទៅទៀត ឈើអែម ក៏មានផ្ទុកនូវសារធាតុប្រឆាំងនឹងជំងឺមហារីកផងដែរ។

៣. ម្ទេស

ម្ទេស មានផ្ទុកសម្បូរទៅដោយសារធាតុ capsaicin ដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា អ្នកដែលទទួលទានអាហារហឹរពី ៦ ទៅ ៧ ដងក្នុងមួយសប្តាហ៍មានការថយចុះនូវហានិភ័យនៃការស្លាប់មុនអាយុដល់ទៅ ១៤ ភាគរយឯណោះ បើប្រៀបទៅនឹងអ្នកដែលទទួលទានហឹរត្រឹមម្ដងក្នុងមួយសប្តាហ៍។ អ្នកដែលឧស្សាហ៍ទទួលទានមានការថយចុះនូវហានិភ័យនៃការស្លាប់ដោយសារជំងឺខ្សោយបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមហារីកគួរឱ្យកត់សម្គាល់។

៤. ខ្ទឹមស

មានប្រសិទ្ធិភាពពង្រឹងប្រព័ន្ធភាពស៊ាំ និងបេះដូង។ ខ្ទឹមស ត្រូវបានចាត់ទុកជាឱសថធម្មជាតិសម្លាប់មេរោគ គ្រប់គ្រងសម្ពាធឈាម និងជួយសម្លាប់ពពួកប៉ារ៉ាស៊ីត។ ការទទួលទានខ្ទឹមសជួយបញ្ចុះសម្ពាធឈាម និងបង្កើនចរន្តឈាមរត់បានយ៉ាងប្រសើរ។ អ្វីដែលពិសេសទៅទៀតនោះ គឺខ្ទឹមស ក៏មានផ្ទុកសារធាតុប្រឆាំងនឹងជំងឺមហារីកផងដែរ។

៥. ខ្ញី

ខ្ញី មានលក្ខណៈស​ម្បត្តិប្រឆាំងការរលាកក្នុងរាងកាយដែលបង្កជាជំងឺផ្សេងៗ និងទប់ស្កាត់ជំងឺមហារីក។  ខ្ញី ក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាក រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។

៦. រមៀត

មានផ្ទុកនូវសារធាតុសកម្មម្យ៉ាងជួយទប់ស្កាត់ជំងឺមហារីក, ជំងឺបង្កឡើងដោយការរលាកក្នុងរាងកាយ និងបញ្ហាសសៃប្រសាទ។ ការបន្ថែមខ្ញីក្នុងរបបអាហារប្រចាំថ្ងៃអាចជួយទប់ស្កាត់ជំងឺរលាកសន្លាក់ឆ្អឹង, ជំងឺវង្វេងវង្វាន់ និងសូម្បីតែជំងឺមហារីក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង