អ្នកជំងឺទឹកនោមផ្អែមជាធម្មតាមានកម្រិតជាតិស្ករខ្ពស់ក្នុងឈាម។ នេះក៏ព្រោះតែរាងកាយរបស់ពួកគេមិនអាចបង្កើត ឬប្រើប្រាស់អាំងស៊ុយលីនប្រកបដោយប្រសិទ្ធភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ អ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្វីដែលអ្នកទទួលទាន។ ថាតើអាហារអ្វីខ្លះទៅដែលអ្នកជំងឺទឹកនោមផ្អែមគួរព្យាយាមទទួលទានដើម្បីរក្សាកម្រិតជាតិស្ករធម្មតាក្នុងឈាម? ថ្ងៃនេះវេបសាយសុខភាព
Health.com.kh នឹងបង្ហាញឳ្យពីអាហារទាំងនោះ ៖
១. ល្ពៅ
នោះក៏ព្រោះតែល្ពៅមានផ្ទុកកាបូអ៊ីដ្រាតទាប ប៉ុន្តែជាតិសសៃ វីតាមិន C និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលជួយរក្សាកម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់។
២. ម្រះ
តើអ្នកមានជំងឺទឹកនោមផ្អែម ឬកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះមែនទេ? ប្រសិនបើអ្នកកំពុងប្រឈមមុខជាមួយហានិភ័យនៃបញ្ហាសុខភាពមួយនេះ ចូរព្យាយាមទទួលទានទឹកម្រះស្រស់ជាប្រចាំ។ នោះក៏ព្រោះតែម្រះមានប្រសិទ្ធិភាពអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមមិនអោយឡើងខ្ពស់បានយ៉ាងប្រសើរ។
៣. តែបៃតង
តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ catechins, polysaccharides និង epigallocatechin gallete ដែលជួយបញ្ចុះ ក៏ដូចជាគ្រប់គ្រងការស្រូបយកនូវជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ ដូច្នេះហើយទើបការទទួលទានតែបៃតងជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ បានដល់ទៅ ៤២ភាគរយ។
៤. ផ្លែប៉ោម
មានផ្ទុកជាតិស្ករទាបដែលមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើកម្រិតនៃជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត ប៉ោមក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, វីតាមីន C រួមទាំងសារធាតុ polyphenols ដែលជួយពន្យឺតការរំលាយ និងស្រូបយកជាតិស្ករផងដែរ។ ដូច្នេះកម្រិតនៃជាតិស្ករក្នុងឈាមមិនអាចឡើងខ្ពស់គួរឱ្យព្រួយបារម្ភឡើយ។ កុំចិតសំបកប៉ោមចេញ គ្រាន់តែលាងឱ្យស្អាតទៅបានហើយ ក៏ព្រោះសំបកជាផ្នែកដែលមានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗច្រើនបំផុត។
៥. ក្រូច
មានផ្ទុកសម្បូរទៅដោយសារធាតុ flavanones, flavonols និងអាស៊ីត phenolic ដ៏មានឥទ្ធិពលជួយក្នុងការទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ក្រូចមិនត្រឹមតែពន្យឺតការរំលាយជាតិស្ករប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងការដឹកជញ្ជូនគ្លុយកូសតាមរយៈថ្លើម និងពោះវៀនផងដែរ។
៦. ទឹក
ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមល្អប្រសើរ អ្នកក៏គួរទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំផងដែរ។
៧. គ្រាប់ធញ្ញជាតិ
ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលអាចជួយប្រយុទ្ធប្រឆាំងជាមួយភាពធន់នៃអាំងស៊ុយលីនបញ្ចុះជាតិស្ករក្នុងឈាមទប់ស្កាត់ជំងឺទឹកនោមផ្អែមគួរអោយកត់សម្គាល់។ ទោះជាយ៉ាងណាមិនគួរទទួលទានលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។
៨. ត្រីសម្បូរខ្លាញ់
ត្រីសាលម៉ុន ត្រីធូណា និងត្រីសាឌីនជាដើមសុទ្ធតែជាប្រភេទនៃត្រីដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ។ លើសពីនេះទៅទៀតអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ល្អសម្រាប់សុខភាពសន្លាក់ឆ្អឹង បេះដូង និងខួរក្បាលផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរទទួលទានត្រីសម្បូរខ្លាញ់ឱ្យយបាន ២ ដងក្នុងមួយសប្តាហ៍៕