​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Indepenent បានឲ្យដឹងថា ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​អាច​ជា​ជំងឺ​កាមរោ​គ​មួយ​ដែល​បង្កឡើង​ដោយ​ការបង្ក​រោគ​ដែល​កើតឡើង​ជា​ញឹកញាប់​ណាមួយ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញ​អំណះអំណាង​មួយ​នៃ​ទំនាក់ទំនង​រវាង​ជំងឺមហារីក និង​ជំងឺ​ទ្រីកូម៉ូណាស ដែល​ជា​ការបង្ក​រោគ​ដោយ​ប៉ា​រ៉ា​សិត​មួយ​ប្រភេទ ឆ្លង​តាមរយៈ​ការ​រួមភេទ​ដោយ​មិន​បាន​ការពារ​។

​ការសិក្សា​តាម​មន្ទីរពិសោធន៍​មួយ​ប្រភេទ​បាន​រកឃើញថា ប៉ា​រ៉ា​សិត​នេះ​មាន​ការផលិត​ប្រូតេអ៊ីន​មួួយ​ដែល​ស្រដៀង​គ្នា​នឹង​ប្រូតេអ៊ីន​របស់​មនុស្ស​ដែល​មាន​នាទី​សំខាន់​សម្រាប់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។ យ៉ាងណាមិញ ប្រូតេអ៊ីន​របស់​មនុស្ស​ត្រូវបាន​គេ​បង្ហាញ​ថា ចូលរួម​ក្នុង​ការលូតលាស់​របស់​មហារីក ហើយ​ក៏​ធ្វើឲ្យ​មាន​ការ​រលាក​ផងដែរ​។ នេះ​គឺជា​ការបារម្ភ​ដ៏​ធំ​មួយ​ដោយសារតែ ជំងឺ​ទ្រីកូម៉ូណាស​ធ្វើឲ្យ​មាន​ជំងឺ​ដោយ​មិន​បង្ក​រោគសញ្ញា​អ្វី​កត់សម្គាល់​រហូតដល់ ៥០​ភាគរយ​ឯណោះ​លើ​មនុស្ស​ប្រុស​។ បន្ទាប់មក បុរស​ទាំង​នេះ​អាច​នឹង​ជា​ប្រធានបទ​ឆ្ពោះទៅ​រក​ការ​រលាក​រ៉ាំរ៉ៃ​ដោយ​មិនដឹង​ខ្លួន​។

​ការសិក្សា​បាន​រកឃើញថា ក្នុង​ការសិក្សា​នៅ​មន្ទីរពិសោធន៍ ប្រូតេអ៊ីន​ដែល​កើតចេញ​ពី​ប៉ា​រ៉ា​សិត​បាន​ដើរតួនាទី​ជា​កោសិកា​គ្រាប់​ឈាម​មនុស្ស ហើយ​កោសិកា​ដុំ​សាច់​ស្លូត និង​មហារីក​ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ប្រូតេអ៊ីន​របស់​មនុស្ស​ដែរ​។ អ្នកស្រាវជ្រាវ​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា ការបង្ក​រោគ​ជាមួយនឹង​ប៉ា​រ៉ា​សិត ក្នុងការ​ផ្សំគ្នា​ជាមួយគ្នា​នឹង​កត្តា​ផ្សេងៗ​ទៀត ប្រហែល​ជា​ជម្រុញ​ឲ្យមាន​ការរ​លា​ក ដែល​ឈានទៅរក​លូតលាស់​មហារីក​បាន​។

​យក​ល្អ​គួរតែ​កត់សម្គាល់ថា ការសិក្សា​ដ៏​លឿន​មួយ​នេះ​មិន​បាន​បញ្ចូល​នូវ​បុរស​ទាំង​លាយ​ណា​ដែល​មាន​ជំងឺ​ក្រពេញប្រូ​ស្តា​តរីក​ធំ​ឬ​មហារីក​ក្រពេញប្រូ​ស្តា​តឡើយ​។ ការសិក្សា​បន្ថែម​នឹង​ត្រូវ​តែ​ធ្វើ​ទៀត​ដើម្បី​ចង់​ដឹង​ថា​តើ​វា​មាន​ទំនាក់ទំនង​គ្នា​ច្បាស់លាស់​ឬ​អត់​រវាង​ជំងឺ​ទ្រីកូម៉ូណាស និង​មហារីក​ក្រពេញប្រូ​ស្តាត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង