ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើអ្នកគួរតែពាក់ស្រោមជើងដល់កូនទេក្នុងរដូវក្តៅ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កូនដែលមិនទាន់ចេះដើរ ទោះក្នុងរដូវក្តៅ ក៏អ្នកគួរតែពាក់ស្រោមជើងឲ្យគេដែរ ព្រោះអាចធ្វើឲ្យកូនងាយឈឺ ពេលដែលជើងរបស់គេមិនទទួលបានភាពកក់ក្តៅ ព្រោះជើងកូនឆាប់ត្រជាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែពាក់ស្រោមជើងដែលស្តើងដល់គេបើអ្នកមិនចង់ពាក់ក្រាស់ ទើបអាចការពារសុខភាពកូនបានល្អ។
- បន្ទប់ដែលមានសីតុណ្ហភាពទាប ក៏គួរតែពាក់ស្រោមជើងដល់កូនដែរ ព្រោះអាចធ្វើឲ្យកូនត្រជាក់ជើងបើអ្នកមិនពាក់ឲ្យគេ។ ជាហេតុដែលធ្វើឲ្យកូនងាយផ្តាសាយខ្លាំងណាស់។
- នៅពេលដែលអ្នកនាំកូនចេញក្រៅលេង ក៏អ្នកគួរតែពាក់ស្រោមជើងដល់កូនផងដែរ ដើម្បីការពារសុវត្ថិភាព និងសុខភាពរបស់កូនបានល្អ។ ដូចនេះ ស្រោមជើងអ្នកគួរតែពាក់ឲ្យកូន ទើបមិនកើតមានបញ្ហាសុខភាព៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)