ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូនចូលចិត្តខាំមាត់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលកូនមានអារម្មណ៍មិនស្ងប់ ហើយមិនសុខ ឬឯកកោរ នោះកូននឹងខាំមាត់ប្រាប់អ្នកជាសញ្ញា។ ដូចនេះ អ្នកគួរតែចេះសង្កេតមើលកូន ហើយផ្តល់ភាពកក់ក្តៅដល់គេ ទើបធ្វើឲ្យគេអាចកាត់បន្ថយការខាំមាត់បាន។
- មានប៉ាម៉ាក់មួយចំនួន នៅពេលដែលកូនខាំដៃរបស់គេ នោះគាត់នឹងចាប់ចេញ ព្រោះខ្លាចមេរោគចូលទៅក្នុងរាងកាយកូន ទើបធ្វើឲ្យកូនខាំមាត់ជំនួសវិញ។ ប៉ុន្តែការខាំដៃ ឬមាត់នេះ ជាវិធីដែលកូនចាប់ផ្តើមស្វែងរកពិភពលោកថ្មីនេះ ដោយចង់សាកល្បងអ្វីដែលប្លែក។ ដូចនេះ អ្នកម្តាយមិនគួរឃាត់ឡើយ ដោយឲ្យគេស្វែងរកតាមគំនិតគេចុះ។
- នៅពេលដែលកូនមានអារម្មណ៍ឆេវឆាវ មិនសប្បាយចិត្ត ក៏កូនខាំមាត់ដើម្បីប្រាប់អ្នកថា។ ដូចនេះ អ្នកគួរតែអប់រំកូនតាមសម្រួល ទើបគេអាចកែទម្លាប់នេះបាន។ អ្នកម្តាយគួរតែស្វែងរកមូលហេតុនៃការខាំមាត់របស់កូន ទើបអាចកាត់បន្ថយទង្វើនេះបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)