ចាប់ពីធ្មេញដែលប៉ះ រហូតដល់ស្រោបធ្មេញ ក្មេងៗក៏ត្រូវការការពុតធ្មេញដោយសារតែហេតុផលមួយចំនួនផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដោយសារតែធ្មេញដែលជាប់ឧបករណ៍ពុតធ្មេញ ងាយនឹងធ្វើឲ្យកំទិចអាហារជាប់ ដូច្នេះក្មេងៗដែលកំពុងតែពុតធ្មេញបែបនេះ ត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការថែរក្សា និងសម្អាតធ្មេញរបស់ពួកគេ។ ដើម្បីថែរក្សាឧបករណ៍ពុតធ្មេញកាន់តែល្អនោះ យកល្អគួរតែធ្វើដូចខាងក្រោម៖
- ដុសសម្អាតធ្មេញក្រោយពេលបាយរួច និងប្រើអំបោះរូសសម្អាតធ្មេញរាល់ថ្ងៃ
- ធ្វើការណាត់ជួបជាមួយពេទ្យធ្មេញដើម្បីលាងសម្អាតជាប្រចាំ និងពិនិត្យ
- ចៀសវាងអាហារដូចជា ពោតលីង ស្ករគ្រាប់ស្អិតៗ និងស្ករកៅស៊ូ
- ចូរញ៉ាំតែអាហារទន់ៗ
- ចូរលេបថ្នាំបំបាត់ការឈឺចាប់បើសិនជាឧបករណ៍ពុតធ្មេញនេះធ្វើឲ្យមិនមានផាសុកភាព។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាកូនអ្នកធ្វើឲ្យខ្សែដែលពុតធ្មេញនោះរលង់ អ្នកត្រូវតែនាំគេទៅជួបពេទ្យធ្មេញវិញភ្លាម៕