បើសិនជាអ្នកកំពុងតែមានជំងឺតាអកមែន អ្នកគួរតែយកចិត្តទុកដាក់ទៅលើរបបអាហារផង ព្រោះអាហារខ្លះអាចធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរជាងមុនបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីអាហារមួយចំនួនដែលអ្នកជំងឺតាអកគ្រប់រូបគួរតែចៀសវាង។
អាហារធ្វើពីទឹកដោះគោ
យកល្អគួរតែចៀសវាងការញ៉ាំអាហារធ្វើពីទឹកដោះគោជាពិសេស ទឹកដោះគោដែលមិនបានសម្លាប់មេរោគ ព្រោះវាអាចធ្វើឲ្យអាការៈជំងឺកាន់តែធ្ងន់ធ្ងរបាន។ ទឹកដោះគោប្រភេទនេះហើយដែលជាហេតុនាំឲ្យកើតជំងឺតាអក។
ផលិតផលធ្វើពីសណ្តែកសៀង
ផលិតផលធ្វើពីសណ្តែកសៀងដូចជា ទឹកសណ្តែកសៀង និងតៅហ៊ូមានទំនាក់ទំនងធ្វើឲ្យកើតជំងឺតាអក។ យ៉ាងណាមិញ អ្នកគួរតែសុំឲ្យពេទ្យធ្វើតេស្តរកមើលបញ្ហាអាឡែហ្ស៊ីផងនៅពេលកើតជំងឺតាអកបែបនេះ។
អាហារមានជាតិអាស៊ីត
ទោះបីជាអ្នកមិនមានប្រតិកម្មនឹងអាហារប្រភេទអាស៊ីតក៏ ឬស្បែករលាករួចហើយ អាហារប្រភេទនេះអាចធ្វើឲ្យអាការៈជំងឺតាអករើកាន់តែខ្លាំង។ អាហារប្រភេទអាស៊ីតមានដូចជា ផ្លែឈើជូរៗ ម្នាស់ ស្ត្របឺរី និងប៉េងប៉ោះ។
ស៊ុត
មានមនុស្សច្រើនណាស់ដែលមានជំងឺតាអកដោយសារតែស៊ុត។ ចំពោះនំពងទាក៏ធ្វើឡើងពីស៊ុតដែរ ដូច្នេះអ្នកគួរតែចៀសវាងដែរ។ ចំពោះស៊ុតទាវិញមិនអីទេ តែក៏គួរតែចៀសវាងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អាហារផ្អាប់
អាហារផ្អាប់ត្រូវបានគេរកឃើញក្នុងអាហារកៃឆ្នៃ ហើយក៏ជាហេតុនាំឲ្យកើតជំងឺតាអកទៀតផង។ ដូច្នេះបើសិនជាអ្នកកំពុងតែមានជំងឺនេះហើយ គួរតែចៀសវាងឲ្យខានតែបានទៅ៕