Join with Health.com.kh on Telegram

មានរឿងមួយចំនួនដែលអ្នកអាចនឹងបង្កើនការប្រឈមនឹងជំងឺមហារីកដោយខ្លួនឯង ដោយមិនបានដឹងខ្លួន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជារឿងគួរឲ្យភ្ញាក់ផ្អើល ៧យ៉ាងដែលត្រូវបានគេរកឃើញថា អាចបង្កើនការប្រឈមនឹងជំងឺមហារីកបាន៖

កំពុងតែធាត់ជ្រុល

ការដែលមានសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ខ្ពស់ អាចប្រឈមនឹងជំងឺមហារីកច្រើនប្រភេទ ជាពិសេស ពួកគេត្រូវប្រឈមនឹងជំងឺមហារីកក្រពះ ថ្លើម និងតម្រងនោមជាងអ្នកមានទម្ងន់ធម្មតារហូត ២ដងឯណោះ។ អ្នកដែលធាត់ៗ គឺមានកម្រិតនៃការរលាកខ្ពស់ ហើយក៏ជាហេតុផលជំរុញដល់ការកើតមហារីកផងដែរ។ 

ខ្ពស់ពេក

កាលណាមនុស្សមានកម្ពស់កាន់តែខ្ពស់ កាន់តែប្រឈមនឹងជំងឺមហារីកជាងមនុស្សមានកម្ពស់ទាប។ ការសិក្សាមួយកាលពីឆ្នាំ ២០១៨បានឲ្យដឹងថា រាល់ការលូតកម្ពស់លើស រាល់ ២០សង់ទីម៉ែត្រ គឺធ្វើឲ្យប្រឈមនឹងមហារីកខ្ពស់ជាងមុន ១០ភាគរយ។ ថ្វីបើគេមិនបានដឹងអំពីមូលហេតុនាំឲ្យអ្នកមានកម្ពស់ខ្ពស់ប្រឈមនឹងមហារីកនេះក៏ដោយ ក៏ការពិតមួយបញ្ជាក់ថា ពួកគេមានកោសិកាច្រើនជាង ហើយកោសិការបស់ពួកគេក៏ងាយនឹងក្លាយទៅជាមហារីកផងដែរ។ 

ញ៉ាំភេសជ្ជៈក្តៅ

អ្នកដែលចូលចិត្តញ៉ាំអាហារ និងភេសជ្ជៈដែលក្តៅខ្លាំង ប្រហែលជាប្រឈមនឹងជំងឺមហារីកបំពង់ករកាន់តែខ្ពស់ នេះដោយសារតែភាពក្តៅ និងសារធាតុបង្កការរលាកភ្ញោចឲ្យមានការខូចខាតកោសិកា។ ភេសជ្ជៈក្តៅៗនោះអាចជា តែ ឬកាហ្វេ ដែលធញវើឲ្យប្រឈមនឹងមហារីកបំពង់ករ។ 

ញ៉ាំសាច់ខ្លោច

យើងសុទ្ធតែដឹងហើយថា យើងអាចកាត់បន្ថយការញ៉ាំសាច់ក្រហមបាន តែរបៀបចម្អិនសាច់ក៏អាចនាំឲ្យកើតមហារីកបានដែរ។ ការញ៉ាំសាច់ដែលខ្លោចៗ អាចងាយប្រឈមកាន់តែខ្ពស់នឹងមហារីកពោះវៀនធំ តម្រងនោម លំពែង និងក្រពេញប្រូស្តាត។ 

គេងមិនបានគ្រប់គ្រាន់

នៅពេលមនុស្សយើងគេងមិនបានគ្រប់គ្រាន់ រាល់សរីរាង្គទាំងអស់របស់រាងកាយ និងធ្វើការទាំងត្រដ។ ការគេងមិនបានគ្រប់ច្រើនតែជាប់ទាក់ទងនឹងការកើតមហារីកកាន់តែខ្ពស់ ព្រមទាំងជំងឺបេះដូង។ សម្រាប់មនុស្សពេញវ័យគឺត្រូវការគេងយ៉ាងហោចណាស់ ៧ ទៅ៩ម៉ោងក្នុងមួយយប់ ដោយកុំឲ្យច្រើនជាងនេះ ឬតិចជាងនេះ។ 

អង្គុយជាប់

មធ្យោបាយដ៏អស្ចារ្យមួយដើម្បីបន្ថយការប្រឈមនឹងជំងឺមហារីក គឺធ្វើចលនាចុះឡើយ។ កាលណាអ្នកមានសកម្មភាពរាងកាយកាន់តែច្រើន នោះនឹងកាត់បន្ថយការកើតមហារីកច្រើនដែរ ជាពិសេសមហារីកពោះវៀនធំ សួត និងសុដន់។ 

មើលទូរទស្សន៍បណ្តើរគេងបណ្តើរជានិច្ច

ក្នុងការសិក្សាមួយដែលចុះផ្សាយក្នុង Environmental Health Perspective បានឲ្យដឹងថា បុរសដែលប៉ះពាល់នឹងពន្លឺភ្លើងនៅពេលយប់កាន់តែច្រើន គឺមានការប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកក្រពេញប្រូស្តាត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) រឿងនេះក៏ត្រូវការការស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀតដែរ ប៉ុន្តែអ្វីដែលគេសង្ស័យនោះគឺថា ការប៉ះពាល់នឹងពន្លឺសិប្បនិមិត្តក្នុងពេលគេង អាចរំខានដល់វដ្តនៃការគេងបែបធម្មជាតិ និងការផលិត Melatonin ដែលអាចប៉ះពាល់ដល់កម្រិតអង់ទីអុកស៊ីដង់ក្នុងរាងកាយបាន។ យកល្អគួរតែគេងក្នុងភាពងងឹតវិញ៕