ត្រសក់ផ្អែមជាផ្លែឈើមួយប្រភេទដែលមានរសជាតិឆ្ងាញ់ ហើយសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាស្គាល់ និងឧស្សាហ៍ទទួលទាន ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាត្រសក់ផ្អែមល្អចំពោះសុខភាពទប់ស្កាត់ជំងឺ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍អស្ចារ្យនៃការទទួលទានផ្លែត្រសក់ផ្អែម ៖

១. ជួយឱ្យស្រកទម្ងន់

នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកកាឡូរីទាប ប៉ុន្តែជាតិទឹកនិងជាតិសសៃខ្ពស់ដែលចាំបាច់សម្រាប់ការសម្រកទម្ងន់ដោយជួយឱ្យឆាប់ឆ្អែតនិងសម្រួលដល់ប្រព័ន្ធរំលាយអាហារ។

២. ពង្រឹងសុខភាពភ្នែកបង្កើនការមើលឃើញ

ត្រសក់ផ្អែមជាប្រភពដ៏ប្រសើរនៃវីតាមីន A រួមទាំងសារធាតុ zeaxanthin ដែលល្អសម្រាប់សុខភាពភ្នែកល្អប្រសើរចៀសផុតពីបញ្ហាផ្សេងៗផងដែរ។

៣. សុខភាពបេះដូង

ការទទួលទានផ្លែត្រសក់ផ្អែមជួយការពារសុខភាពបេះដូងគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកជាតិសសៃ ជាតិប៉ូតាស្យូម វីតាមីន C និងសារធាតុផ្សេងទៀតដែលជួយគ្រប់គ្រងសម្ពាធឈាមកាត់បន្ថយហានិភ័យនៃបញ្ហាគាំងបេះដូង ជំងឺលើសឈាម និងសូម្បីតែជំងឺដាច់សសៃឈាមខួរក្បាល។

៤. រក្សាសំណើមនៃស្បែក

នោះក៏ព្រោះតែផ្លែត្រសក់ផ្អែមមានផ្ទុកសម្បូរទៅដោយជាតិទឹក និងវីតាមីនដែលល្អសម្រាប់សុខភាពស្បែកល្អប្រសើរមានសំណើម។

៥. ទប់ស្កាត់ហានិភ័យនៃជំងឺមហារីក

ត្រសក់ផ្អែមជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ និងសារធាតុ beta-carotene ដែលមានប្រសិទ្ធភាពខ្ពស់ជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីក ពិសេស គឺមហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង