ជំងឺរលាកសាច់បំពង់ក គឺជាការរលាកក្រពេញអាមីដាល (ដុំសាច់មួយគូនៅខាងក្នុងក្រោយបំពង់កផ្នែកខាងលើ)។ មុខងារចម្បងនៃក្រពេញអាមីដាល គឺចាប់ ឬបញ្ឈប់បាក់តេរី ឬវីរុសដែលចូលក្នុងបំពង់ក។ ( អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) អ្នកដែលមានជំងឺរលាកសាច់បំពង់កនឹងជួបប្រទះនូវអាការៈមិនស្រួលមួយចំនួនដូចជារមាស់ឈឺក្នុងបំពង់ក ក្ដៅខ្លួន ក្លិនមាត់មិនល្អ ពិបាកទទួលទានអាហារភេសជ្ជៈ និងនិយាយ។ ទោះជាយ៉ាងណាការទទួលទានអាហារ និងភេសជ្ជៈមួយចំនួននៅពេលកើតជំងឺរលាកសាច់បំពង់ក គឺប្រសើរបំផុត ក៏ព្រោះវាអាចសម្រាលស្ថានភាពនៃជំងឺ ហើយថែមទាំងជួយឲ្យឆាប់ជាសះស្បើយបានផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីដែលអ្នកគួរទទួលទាន ៖
១. យ៉ាអ៊ួរ
អាហារត្រជាក់មួយមុខទៀតដែលអ្នកអាចទទួលទាននៅពេលកើតជំងឺរលាកសាច់បំពងក គឺយ៉ាអួរ ឬទឹកដោះគោជូរកក។ យ៉ាអួរជួយផ្ដល់នូវបាក់តេរីល្អៗដល់រាងកាយដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក។
២. ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារ គឺជាភេសជ្ជៈដែលជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ អ្នកអាចបន្ថែមទឹកកកចូល ដើម្បីសម្រួលដល់បំពង់ក ខណៈដែលរាងកាយទទួលបាននូវវីតាមីន C គ្រប់គ្រាន់ ធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើង។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរបន្ថែមទឹកឃ្មុំបន្តិចចូលក្នុងទឹកក្រូចឆ្មារ។
៣. តែខ្ញី
មិនចូលចិត្តទទួលទានរបស់ត្រជាក់មែនតែ? ចូរទទួលទានតែខ្ញីក្ដៅៗជំនួសវិញ នៅពេលអ្នកជួបប្រទះនូវអាការៈរំខាននៃជំងឺរលាកសាច់បំពង់ក។ ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងបាក់តេរី ដូច្នេះការទទួលទានតែខ្ញី គឺជួយឲ្យអ្នកឆាប់ជាសះស្បើយ។ កុំភ្លេច បន្ថែមទឹកឃ្មុំចូលបន្តិចផង ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
៤. ទទួលទានទឹកអោយបានច្រើន
ដើម្បីឆាប់ជាសះស្បើយ ការរក្សាជាតិសំណើមក្នុងបំពង់ក គឺពិតជាសំខាន់ណាស់។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរទទួលទានទឹកអោយបានច្រើនគ្រប់គ្រាន់។
៥. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយជាមួយទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឱ្យសព្វសឹមទទួលទាន។
៦. ផ្លែទទឹម
នោះក៏ព្រោះតែផ្លែឈើនេះមានលក្ខណៈសម្បត្តិទប់ស្កាត់ការឆ្លងមេរោគ និងប្រឆាំងការរលាក៕