ប្រសិនជាអ្នកមិនចង់ឲ្យកូនដែលមិនទាន់កើតមកកើតមានបញ្ហា អ្នកមិនគួរធ្វើសកម្មភាពទាំងឡាយខាងក្រោមឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកចុកចង្កេះ អ្នកមិនគួរប្រើដៃទៅដំចង្កេះ ឬយកដៃទៅទប់ចង្កេះដើម្បីឲ្យពោះពើងមកមុខនោះទេ។ នៅពេលដែលអ្នកធ្វើបែបនេះ វាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ និងសុខភាពអ្នកបានយ៉ាងងាយ។
- អ្នកក៏មិនគួរអង្គុយតងទាក់ខ្លាយូរពេកដែរ ព្រោះនៅពេលដែលអ្នកអង្គុយបែបនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់ចង្កេះរបស់អ្នកជាខ្លាំង។ ជាពិសេស វាក៏អាចធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរមិនស្រួលផងដែរ។
- អ្នកក៏មិនគួរអង្គុយយូរ ឬឈរយូរដែរ ព្រោះវាអាចធ្វើឲ្យជើងអ្នកហើមបាន។ ដូចនេះ នៅពេលដែលអ្នកឈរយូរ ឬអង្គុយយូរ អ្នកអាចងើបឡើងមកហាត់ប្រាណបាន នោះវានឹងមិនធ្វើឲ្យអ្នកកើតមានអាការៈហើមនោះទេ។
- អ្នកក៏មិនគួរហាត់ប្រាណដោយប្រើចលនាធ្ងន់ៗផងដែរ ព្រោះការធ្វើបែបនេះ អាចប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃដោយមិនដឹងខ្លួន។ ដូចនេះ បើអ្នកចង់ហាត់ប្រាណ អ្នកគួរតែប្រើសកម្មភាពធម្មតាដើម្បីអាចរក្សាសុខភាពអ្នក និងកូនក្នុងផ្ទៃបានយ៉ាងល្អ។
- ការឱនចង្កេះធ្វើការងារផ្ទះយូរ នឹងធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃជាខ្លាំង។ ដូចនេះ អ្នកគួរតែសុំជំនួយពីអ្នកផ្ទះ ដោយមិនគួរធ្វើដោយខ្លួនឯងនោះទេ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)