ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេល៥ ដែលអាចធ្វើឲ្យអ្នកម្តាយឈឺចុកចាប់ខ្លាំងក្នុងពេលសម្រាលកូន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកមានអារម្មណ៍ថាឯកកោរខ្លាំង ដោយគ្មាននរណានៅជិតក្នុងពេលសម្រាល នោះអ្នកនឹងអាចឈឺចុកចាប់ខ្លាំង ព្រោះអ្នកមិនមានអារម្មណ៍សុវត្ថិភាពក្នុងខ្លួន ព្រមទាំងគ្មានអារម្មណ៍សុភមង្គល នោះនឹងធ្វើឲ្យអ្នកឈឺខ្លាំងណាស់។
- នៅពេលដែលរាងកាយអ្នកនឿយហត់ពេក ក៏អាចធ្វើឲ្យអ្នកម្តាយឈឺចុកចាប់ខ្លាំងដែរ។ ដូចនេះ មុនពេលដែលដល់ថ្ងៃសម្រាល អ្នកម្តាយគួរតែសម្រាកឲ្យបានច្រើន ហើយពិសារឲ្យបានគ្រប់គ្រាន់ ទើបមានកម្លាំង មិនធ្វើឲ្យអ្នកឈឺចុកចាប់ខ្លាំង។
- ប្រសិនជាអ្នកភ័យពេក ឬអន្ទះសារពេក ក៏ជាកត្តាធ្វើឲ្យអ្នកអាចឈឺចុកចាប់ខ្លាំងដែរ ព្រោះអារម្មណ៍របស់អ្នកធ្វើឲ្យអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ឈឺបាន។ ដូចនេះ អ្នកគួរតែបន្ធូរអារម្មណ៍ ទើបអាចកាត់បន្ថយការឈឺចុកចាប់បាន។
- បើអ្នកខ្លាចឈឺ អ្នកមិនគួរផ្តោតអារម្មណ៍ទៅលើការសម្រាលនោះទេ ដោយគួរតែបង្វែលអារម្មណ៍អ្នកទៅគិតរឿងផ្សេង ទើបអ្នកមិនឈឺខ្លាំង ហើយទ្រាំមិនបាន។ ដូចនេះ អ្នកគួរតែគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យជាប់ ទើបអាចធ្វើឲ្យអ្នកសម្រាលកូនប្រកបដោយសុវត្ថិភាព ហើយមិនសូវឈឺចុកចាប់ឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)