ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្ថានភាពដែលអ្នកម្តាយគួរតែសម្រាលកូនដោយវះកាត់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលសុខភាពកូនក្នុងផ្ទៃមានបញ្ហា ដោយមានទម្ងន់តូចពេក ឬកើតមានអាការ
ៈកើតមុនខែ អ្នកគួរតែជ្រើសរើសការសម្រាលដោយវះកាត់។
- ប្រសិនជាកូនក្នុងពោះស្ថិតក្នុងកន្លែងដែលខុស ដោយក្បាលរបស់កូនបង្វិលមិនត្រូវកន្លែង នោះអ្នកគួរតែសម្រាលដោយវះ ល្អជាងធម្មជាតិ ព្រោះអាចជួបគ្រោះថ្នាក់បាន បើអ្នកមិនសម្រេចចិត្តវះកាត់យកកូនចេញមក។
- នៅពេលដែលទម្ងន់កូនធំពេក ក៏ពិបាកក្នុងការសម្រាលដោយធម្មជាតិដែរ។ ដូចនេះ អ្នកគួរតែសម្រាលដោយការវះកាត់ ទើបមិនធ្វើឲ្យអ្នកទាំងពីរគ្រោះថ្នាក់។
- នៅពេលដែលគ្រូពេទ្យពិនិត្យដឹងថា កូនខ្វះអុកស៊ីសែនក្នុងកំឡុងពេលសម្រាល នោះគាត់នឹងប្រាប់អ្នកថា អ្នកគួរតែវះកាត់យកកូនចេញមកឬទេ។
- នៅពេលដែលបេះដូងកូនមិនក្រក្រតី ក៏អាចធ្វើឲ្យអ្នកមិនអាចសម្រាលដោយធម្មជាតិដែរ ដោយអាចប្រឈមមុខនឹងការវះកាត់យកកូនចេញមកបាន។
- នៅពេលដែលស្បូនមិនក្រក្រតី ដោយមិនបន្តបើកធំ ឬមកពីកត្តាមួយចំនួនទៀត ក៏ជាកត្តាជំរុញអ្នកឲ្យសម្រាលដោយការវះកាត់ដែរ ព្រោះអ្នកមិនអាចសម្រាលដោយធម្មជាតិឡើយ។
- នៅពេលដែលអ្នកចេញឈាមច្រើនពេកមុនពេលសម្រាល នោះអ្នកមិនគួរសម្រាលដោយធម្មជាតិឡើយ ដោយគួរតែស្តាប់តាមគ្រូពេទ្យ ទើបមិនកើតមានគ្រោះថ្នាក់។
- បើអ្នកម្តាយកើតមានជំងឺបេះដូង ឬថ្លើម នោះអ្នកម្តាយគួរតែសម្រាលដោយការវះកាត់ ព្រោះបើអ្នកសម្រាលដោយធម្មជាតិ អាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងណាស់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)