ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអាចបង្ហាញអ្នកបានថា អ្នកជិតដើរដល់ផ្លូវជោគជ័យហើយ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកមានយុទ្ធសាស្ត្រដែលច្បាស់ ហើយប្រាកដមួយ នោះអ្នកនឹងអាចទទួលបានជោគជ័យនៅពេលខាងមុខ ដោយសារតែអ្នកមានទិសដៅច្បាស់ ដើម្បីតម្រង់ទិសអ្នកឲ្យដើរទៅរកផ្លូវដែលជោគជ័យបាន។
2. នៅពេលដែលអ្នកអាចធ្វើឲ្យអតិថិជនមករកអ្នកមុន នោះផលិតផលអ្នកនឹងអាចជោគជ័យបានយ៉ាងងាយ។ ដូចនេះ ផលិតផលអ្នកនឹងអាចឈរជើងក្នុងទីផ្សារយូរជាមិនខានឡើយ។
3. នៅពេលដែលអ្នកមានលំហូរសាច់ប្រាក់ជាលក្ខណៈវិជ្ជមាន នោះមានន័យថា មុខរបរអ្នកនឹងអាចដើរទៅមុខដោយជោគជ័យ ព្រោះអ្នកគ្មានបំណុល ហើយអ្នកប្រើដើមទុនទាំងនោះក្នុងស្ថានភាពដែលត្រឹមត្រូវ។ ដូចនេះ អ្នកនឹងអាចទទួលបានចំណូលចូលមកជាមិនខាន។
4. នៅពេលដែលអ្នកបង្កើតក្រុម ដើម្បីបំពេញការងារ នោះមុខរបរអ្នកនឹងអាចដើរទៅមុខបាន ដោយសារតែការធ្វើការជាក្រុម នឹងងាយជោគជ័យជាងការធ្វើការជាលក្ខណៈបុគ្គលម្នាក់ឯង។
5. នៅពេលដែលអ្នកផ្តោតទៅលើសំណួរថាហេតុអ្វី នោះមុខរបរអ្នកនឹងអាចជោគជ័យ ព្រោះសំណួរមួយនេះ អាចធ្វើឲ្យអ្នករកឃើញវិធីសាស្ត្រ និងចំណុចលំអិតដែលអ្នកនឹកមិនឃើញ។ ដូចនេះ បើអ្នកអាចធ្វើតាមចំណុចទាំងឡាយខាងលើ នោះមុខរបរអ្នកនឹងអាចរីកចម្រើនបានយ៉ាងងាយ៕