Join with Health.com.kh on Telegram

ការមករដូវច្រើនៗគឺជាបញ្ហាញឹកញាប់មួយដែលកើតឡើងខ្លាំងលើស្រ្តីត្រៀមរ៉ាំងរដូវ ព្រោះមិនមានស្រ្តីច្រើនឡើយដែលជួបបញ្ហានេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គ្រាន់តែមករដូវធម្មតា វាគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកមិនអាចធ្វើការងារប្រចាំថ្ងៃបានល្អទៅហើយ ចុះទម្រាំមករដូវច្រើនៗទៀត អ្នកពិតជាត្រូវការជួបពេទ្យដើម្បីពីនិត្យ និងដោះស្រាយវាហើយ។ 

ក្នុងករណីខ្លះ មូលហេតុដែលនាំឲ្យមករដូវច្រើនបែបនេះគឺមិនទាន់ដឹងឡើយ ប៉ុន្តែជំងឺមួយចំនួនអាចនឹងបង្កជាការមករដូវច្រើនៗបែបនេះដែរ ដូចជា៖ 

  • អតុល្យភាពអ័រម៉ូន
  • ក្រពេញអូវ៉ែធ្វើការមិនល្អ
  • មានដុំសាច់ក្នុងស្បូន
  • មានដុំប៉ូលីពក្នុងស្បូន
  • កងដាក់ក្នុងស្បូន
  • ការមានផ្ទៃពោះមានផលវិបាក
  • មហារីក
  • ជំងឺឈាមក្រកក
  • ការប្រើថ្នាំមួយចំនួន

ការមករដូវច្រើនៗភាគច្រើនបង្កឡើងដោយការអតុល្យភាពអ័រម៉ូន ដែលនាំឲ្យវដ្តរដូវមិនមានការជ្រុះអូវ៉ុល។ ការមករដូវធម្មតា វានឹងបញ្ចេញមេជីវិតញីពីក្នុងក្រពេញអូវ៉ែ ហើយក៏ភ្ញោចឲ្យរាងកាយផលិតអ័រម៉ូនប្រូជេស្តេរ៉ូន សម្រាប់ទទួលខុសត្រូវលើការមករដូវទៀងទាត់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នៅពេលមិនមានការជ្រុះមេជីវិតញីទេ អ័រម៉ូនប្រូជេស្តេរ៉ូនក៏មិនគ្រប់គ្រាន់ ហើយក៏បណ្តាលឲ្យមករដូវច្រើនៗតែម្តងទៅ៕