Join with Health.com.kh on Telegram

ទារកដែលកើតមកធំជាង ឬមានទម្ងន់ធ្ងន់ជាងធម្មតាត្រូវបានគេឲ្យឈ្មោះថា Macrosomia ដែលមានទម្ងន់ធ្ងន់ជាង ៤គីឡូក្រាម ដោយមិនគិតអំពីរយៈពេលដែលគេនៅក្នុងពោះម្តាយឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទោះបីជាយ៉ាងណាក៏ដោយ ការដែលទារកកើតមកធំ ឬថ្លោសបែបនេះពេក វាមិនមែនជារឿងល្អចំពោះសុខភាពគេនោះទេ។ មានន័យថា​គេអាចប្រឈមនឹងជំងឺច្រើនជាងទារកធម្មតា។ តើកត្តាអ្វីខ្លះទៅដែលធ្វើឲ្យស្រ្តីដែលជាម្តាយកំពុងតែពរពោះនោះ ប្រឈមនឹងកូនកើតមកថ្លោសបែបនេះទៅ?

ម្តាយមានជំងឺទឹកនោមផ្អែម

ស្រ្តីដែលត្រៀមកើតជំងឺទឹកនោមផ្អែម និងជំងឺទឹកនោមផ្អែមប្រភេទទី១ គឺប្រឈមខ្ពស់នឹងកូនកើតមកថ្លោសខ្លាំងណាស់។ ប៉ុន្តែបើសិនជាកម្រិតជាតិស្ករក្នុងឈាមត្រូវបានគ្រប់គ្រងល្អតាមរយៈរបបអាហារ និងរបៀបរស់នៅ នោះការប្រឈមមុខក៏ថយចុះតាមគ្នាដែរ។ 

ម្តាយកំពុងតែធាត់ស្រាប់

ការប្រឈមនឹងកូនថ្លោសពេកច្រើនតែកើតមានជាញឹកញាប់នៅពេលម្តាយជាអ្នកពរពោះនោះធាត់ដែរ។ ដូច្នេះចូរព្យាយាមសម្រកទម្ងន់សិនមុននឹងសម្រេចចិត្តយកកូន។ ចូរញ៉ាំអាហារណាដែលផ្តល់សុខភាពក្នុងពេលមានផ្ទៃពោះ។ ការឡើងទម្ងន់ខ្លាំងពេកក្នុងពេលមានផ្ទៃពោះក៏ជាកត្តាប្រឈមុខមួយដែរ។ 

អាយុម្តាយ

ស្រ្តីដែលមានផ្ទៃពោះក្នុងវ័យចាប់ពី ៣៥ឆ្នាំឡើងទៅ ទំនងជាងាយមានបញ្ហាកូនកើតមកថ្លោសខ្លាំងណាស់។ 

ស្ថានភាពជំងឺក្នុងខ្លួន

បើសិនជាអ្នកមានជំងឺអ្វីមួយដែលទាក់ទងនឹងបេះដូង ជាតិស្ករក្នុងឈាម ឬកង្វះគ្រាប់ឈាម នោះវាអាចនឹងប៉ះពាល់ដល់ទំហំរបស់ទារកក្នុងផ្ទៃបាន។ 

មានផ្ទៃពោះចាស់ខែ

ការប្រឈមនឹងកូនកើតមកថ្លោសពេកនៅពេលដែលការមានផ្ទៃពោះចេះតែបន្តលើសថ្ងៃដែលត្រូវកើតចាប់ពី ២សប្តាហ៍ឡើងទៅ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការមានផ្ទៃពោះប្រកបដោយសុខភាពល្អគឺជាអ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ ដូច្នេះចូរតាមដាននូវអ្វីដែលអ្នកញ៉ាំផងក្នុងពេលមានផ្ទៃពោះ។ អ្វីដែលសំខាន់ទៀតនោះគឺត្រូវរស់នៅឲ្យមានភាពសកម្ម និងហាត់ប្រាណទៀងទាត់ដើម្បីចៀសផុតពីការប្រឈមនឹងកូនកើតមកថ្លោសពេក៕