ការញ៉ាំសាច់ច្រើនៗពេក អាចធ្វើឲ្យមនុស្សយើងមានជំងឺបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការញ៉ាំសាច់ច្រើនជាពិសេស សាច់កៃឆ្នៃដូចជា សាច់ក្រក សាច់បីជាន់ និងហតដកអីនោះ អាចជាដើមហេតុជំរុញដល់ការកើតជំងឺរ៉ាមរ៉ៃជាច្រើនដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងធាត់ជ្រុលជាដើម។
ការញ៉ាំផលិតផលធ្វើពីសាច់សត្វច្រើនជ្រុល ច្រើនតែមានន័យថា ជាការកង្វះការញ៉ាំជាតិសរសៃ ដែលមានក្នុងអាហាររុក្ខជាតិ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាតិសរសៃជាសារធាតុដ៏សំខាន់មួយចំពោះសុខភាព ដោយសារតែជាជួយដល់ការរំលាយអាហារ បញ្ចុះកូឡេស្តេរ៉ុល និងជួយឲ្យមានអារម្មណ៍ឆាប់ឆ្អែត។ យកល្អគួរតែកំណត់ខ្លួនឯងថា កាឡូរីដែលអ្នកញ៉ាំនោះគួរតែបានមកពីអាហារដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ៕