តើអ្វីទៅជាជំងឺបាក់ទឹកចិត្ត? ការបាក់ទឹកចិត្តត្រូវបានគេចាត់ទុកថាជាជំងឺផ្លូវចិត្តមួយប្រភេទ ដែលអាចសម្គាល់ដឹងតាមរយៈ មានអារម្មណ៍បាត់បង់អ្វីម៉្យា ពិបាកចិត្ត ឬខឹង ដែលរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាមួយគ្នានេះដែរ វាក៏កើតឡើងញឹកញាប់ដែរលើមនុស្សយើងនាពេលបច្ចុប្បន្ននេះ។ ដូច្នេះតើអ្វីទៅជាវិធីព្យាបាលសម្រាប់អ្នកជំងឺបាក់ទឹកចិត្ត?
ហាត់ប្រាណ
Endorphin គឺជាសារធាតុគីមីមួយប្រភេទដែលអាចជួយឲ្យមានអារម្មណ៍ល្អរយៈពេលខ្លី។ ជាមួយគ្នានេះដែរ វាប្រហែលជាមានប្រយោជន៍រយៈពេលយូរចំពោះអ្នកជំងឺបាក់ទឹកចិត្តផង។ ការហាត់ប្រាណជាប្រចាំ ហាក់បីដូចជាជួយជំរុញដល់ខួរក្បាលគិតតែរឿងវិជញជមានច្រើន។ ដើម្បីហាត់ប្រាណយកល្អមិនបាច់ធ្វើអ្វីច្រើនឡើយបើសិនជាអ្នកមិនមានពេលវេលាគ្រប់គ្រាន់ គ្រាន់តែចំណាយពេលដើរពីរបីដងក្នុងមួយសប្តាហ៍ក៏អាចជួយសម្រាលការបាក់ទឹកចិត្តបានដែរ។
ញ៉ាំអាហារផ្តល់សុខភាព
វាពិតជាគ្មានរបបអាហារអស្ចារ្យណាមួយអាចជួយព្យាបាលការបាក់ទឹកចិត្តឡើយ។ ប៉ុន្តែយកល្អគួរតែជ្រើសរើសអ្វីដែលផ្តល់សុខភាពមុននឹងទទួលទាន។ បើសិនជាការបាក់ទឹកចិត្តធ្វើឲ្យអ្នកញ៉ាំអាហារច្រើនជ្រុល ការគ្រប់គ្រងទម្លាប់នេះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អវិញ។ ថ្វីបើមិនមានអ្វីមួយបញ្ជាក់ច្បាស់លាស់ តែរបបអាហារដែលគេអះអាងថាល្អនោះគឺជាអាហារមានអាស៊ីតខ្លាញ់អូមេហ្គាបី (មានក្នុងត្រីសាលម៉ុង) និងអាស៊ីតហ្វូលិក (មានក្នុងផ្លែប័រ និងស្ពៃស្ពីណាច) ព្រោះវាអាចជួយបំបាត់ការបាក់ទឹកចិត្តបាន។
ពិគ្រោះជាមួយគ្រូពេទ្យមុននឹងលេបថ្នាំបំប៉នគ្រប់ប្រភេទ
ថ្វីបើមានការសិក្សានិយាយថា ថ្នាំបំប៉នអាចជួយដោះស្រាយការបាក់ទឹកចិត្តមែនក៏ដោយ តែអ្នកក៏ត្រូវការស្រាវជ្រាវអំពីវាឲ្យបានគ្រប់គ្រាន់តែមុននឹងសម្រេចចិត្តជ្រើសមកទទួលទាន។ ដូច្នេះចូរពិគ្រោះជាមួយគ្រូពេទ្យជានិច្ចមុននឹងចាប់ផ្តើមលេបថ្នាំបំប៉នគ្រប់ប្រភេទ ជាពិសេសបើសិនជាអ្នកកំពុងតែលេបថ្នាំព្យាបាលជំងឺរួចហើយ។
គេងគ្រប់គ្រាន់
ការបាក់ទឹកចិត្តអាចធ្វើឲ្យពិបាកគេងបានគ្រប់គ្រាន់ ខណៈពេលដែលការគេងបានកាន់តែតិចកាន់តែធ្វើឲ្យអាការៈបាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរទៀត។ បើចឹងមែន គួរធ្វើម៉េចទៅ? ចូរចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅមួយចំនួនដូចជា ចូរព្យាយាមគេង និងភ្ញាក់ឲ្យទៀងពេលជារៀងរាល់ថ្ងៃ។ មិនត្រូវគេងថ្ងៃឡើយ។ អ្នកក៏គួរតែយកអ្វីដែលរំខានដល់ការគេងចេញឲ្យអស់ពីបន្ទប់គេង។ ដូចជា កុំព្យូទ័រ ឬទូរទស្សន៍ជាដើម។
ស្វែងរកការគាំទ្រ
កាលណាអ្នកទទួលបានការទំនាក់ទំនងក្នុងសង្គមកាន់តែច្រើន អ្នកនឹងទទួលបានការការពារពីការបាក់ទឹកចិត្តកាន់តែច្រើនដែរ។ បើសិនជាអ្នកមានអារម្មណ៍ធុញ យកល្អគួរតែចំណាយពេលនិយាយលេងជាមួយមិត្តភក្តិ សមាជិកគ្រួសារដែលអ្នកជឿជាក់ ឬស្វែងរកទំនាក់ទំនងថ្មីៗជាច្រើននៅខាងក្រៅវិញ។
បន្ថយស្រ្តេស
អ្នកអាចបង្កើតការផ្លាស់ប្តូរក្នុងជីវិតរស់នៅដើម្បីគ្រប់គ្រង និងបន្ថយស្រ្តេសបាន។ ការដែលស្រ្តេសខ្លាំងពេក អាចធ្វើឲ្យបាក់ទឹកចិត្តកាន់តែខ្លាំង ហើយក៏អាចប្រឈមនឹងផលវិបាករបស់វាកាន់តែខ្លាំងនៅថ្ងៃអនាគត់ផងដែរ។ អ្នកអាចបន្ថយភាពស្រ្តេសតាមរយៈការហាត់កីឡា ឬស្តាប់ចម្រៀងរំងាប់អារម្មណ៍។
ធ្វើចិត្តរីករាយ
បើសិនជាអ្នកបាក់ទឹកចិត្ត ចូរបង្កើតពេលវេលារីករាយឲ្យបានច្រើនវិញ។ វាគ្រាន់តែជាអាការៈនៃការបាក់ទឹកចិត្តប៉ុណ្ណោះ តែអ្នកនៅតែអាចធ្វើអ្វីៗបានផ្សេងដដែលទេ។ អ្នកគួរតែបង្កើតបរិយាកាសឲ្យរីករាយ។ ចូររៀបគម្រោងធ្វើអ្វីមួយដែលអ្នកធ្លាប់ធ្វើហើយផ្តល់ភាពសប្បាយ។ ចូររក្សាការទៅមើលកុន ឬទៅដើរលេងជាមួយមិត្តភក្តិ ឬញ៉ាំអាហារពេលយប់ក៏បានដែរ។
ថែរក្សាសុខភាពខ្លួនឯង
ជាមួយគ្នានេះដែរ អ្នកអាចសម្រួលអាការៈនៃការបាក់ទឹកចិត្តតាមរយៈការយកចិត្តទុកដាក់ថែរក្សាសុខភាពខ្លួនឯងដូចជា ការញ៉ាំអាហារផ្តល់សុខភាព គេងឲ្យបានច្រើន ចូលរួមសកម្មភាពដែលសប្បាយចិត្ត និងចៀសវាងមនុស្សដែលផ្តល់ភាពអវិជ្ជមានដល់ជីវិតអ្នក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ពេលខ្លះ ការបាក់ទឹកចិត្តមិនឆ្លើយតបនឹងការប្រើប្រាស់ថ្នាំទេ។ ដូច្នេះគ្រូពេទ្យប្រហែលជាណែនាំឲ្យមានជម្រើសព្យាបាលផ្សេងៗបើសិនជាអាការៈមិនបានធូរស្រាលទេ៕