ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារស្វាមីអ្នកមិនឲ្យមានជនទី៣ពេលដែលគេទៅធ្វើការនៅខេត្ត។ តើមានយុទ្ធសាស្ត្រអ្វីខ្លះទៅ?
1. មុនពេលដែលស្វាមីអ្នកទៅខេត្ត អ្នកគួរតែកំណត់វិន័យជាមុនសិន ដោយប្រាប់ប្តីអ្នកថា ពេលទៅដល់កន្លែងនោះ ត្រូវតែទូរស័ព្ទមកប្រាប់អ្នក ហើយមិនត្រូវទៅឃ្លឹបនោះទេ។
2. មិនថាស្វាមីអ្នកទៅខេត្តប៉ុន្មានថ្ងៃទេ អ្នកគួរតែរក្សាទំនាក់ទំនងនឹងគេរាល់ថ្ងៃ ដោយមិនគួរទុកគេចោលនោះទេ។ នៅពេលដែលអ្នកធ្វើបែបនេះ អ្នកនឹងអាចរក្សាប្តីអ្នកឲ្យនៅជាប់បាន មិនងាយមានជនទី៣ អាចចូលមកបានទេ។
3. ប្រសិនជាអ្នកនឹកស្វាមី អ្នកគួរតែនិយាយប្រាប់គេ ដោយមិនគួរលាក់ឡើយ ព្រោះការធ្វើបែបនេះ អាចបង្ហាញសេចក្តីស្រឡាញ់របស់អ្នកចំពោះគេ។ ក្រោយពេលដែលគេបានស្តាប់លឺ គេនឹងអាចសប្បាយចិត្តជាខ្លាំង។
4. នៅពេលដែលអ្នកនឹកស្វាមីអ្នកខ្លាំងពេក អ្នកអាចទៅរកគេបាន ដោយធ្វើឲ្យគេភ្ញាក់ផ្អើរ ដើម្បីឲ្យគេសប្បាយចិត្តនៅពេលដែលឃើញអ្នកព្រោះតែគេ ហើយធ្វើដំណើរឆ្ងាយមករកគេ។
5. មិនថាអ្នកជួបនឹងរឿងល្អ ឬអាក្រក់ទេ អ្នកគួរតែនិយាយប្រាប់គេទាំងអស់ ដើម្បីចែករំលែកជាមួយគេ។ នៅពេលដែលអ្នកធ្វើបែបនេះ ប្រៀបដូចអ្នកនៅជិតគេអញ្ចឹង។ ដូចនេះ អ្នកទាំងពីរអាចទទួលបានអារម្មណ៍កក់ក្តៅរៀងខ្លួនបាន។
6. អ្នកគួរតែជឿជាក់ចំពោះគ្នា ដោយមិនគួរសង្ស័យគ្នានោះទេ ព្រោះភាពជឿជាក់នេះ អាចធ្វើឲ្យមនោសញ្ចេតនាអ្នកទាំងពីរមិនងាយប្រែប្រួលឡើយទោះនៅឆ្ងាយពីគ្នាក៏ដោយ។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីការពារស្វាមីអ្នកមិនឲ្យមានជនទី៣បាននៅពេលដែលទៅឆ្ងាយបំពេញការងារ៕