ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបញ៉ាំផាសិនដែលអាចជួយធ្វើឲ្យរាងអ្នកស្អាតបាន។ តើមានអ្វីខ្លះទៅ?

វិធីញ៉ាំទី១នេះ អ្នកអាចយកផ្លែផាសិននេះចិតជាពីរ។ បន្ទាប់មក អ្នកអាចយកស្លាបព្រាកោសសាច់ និងគ្រាប់របស់ផ្លែផាសិននេះចេញ។ ក្រោយពេលដែលកោសរួច អ្នកអាចដាក់ស្ករ ឬទឹកឃ្មុំបន្តិចចូលទៅក្នុងនោះ រួចកូរឲ្យសព្វ។ ដូចនេះ អ្នកអាចយកមកញ៉ាំបានហើយ។ វិធីទី២ អ្នកអាចចិតជាពីរដូចគ្នា។ បន្ទាប់មក អ្នកអាចកោសសាច់ និងគ្រាប់ដាក់ចូលក្នុងកែវ ហើយដាក់ទឹកឃ្មុំបន្តិចចូលទៅក្នុងនោះ។ បន្ទាប់មកទៀត អ្នកអាចដាក់ទឹកក្តៅអ៊ុនៗចូលទៅក្នុងនោះ ហើយកូរឲ្យសព្វ រួចរោយជីអង្កាមពីលើជាការស្រេច។ អ្នកអាចពិសារបែបនេះបាន នោះអ្នកនឹងអាចមានរាងស្អាតជាមិនខានឡើយ។ ប៉ុន្តែ ក្នុងមួយថ្ងៃ អ្នកមិនគួរញ៉ាំលើសពី២គ្រាប់នោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបាន។ ជាពិសេស អ្នកដែលមានជំងឺក្រពះ និងជំងឺប្រតិកម្ម មិនគួរពិសារឡើយ ព្រោះអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង