ដោយសារតែរចនាសម្ព័ន្ធខាងក្នុងរាងកាយមនុស្សប្រុសកំពុងតែលូតលាស់នោះ ធ្វើឱ្យបុរសភាគច្រើនតែងរៀនពីរបៀបនោមឈរ។ រចនាសម្ព័ន្ធរាងកាយ និងលក្ខណៈធម្មតារបស់ផ្លូវទឹកម៉ូត្រមនុស្សប្រុសគឺធ្វើឱ្យពួកគេចូលចិត្តនោមឈរតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ វាបែរជាមានស្ថិតបុរសម្នាក់ក្នុងចំណោមបីនាកជ្រើសរើសការនោមអង្គុយទៅវិញ។ ខណៈពេលដែលបុរសមានសុខភាពល្អអាចនោមទាំងអង្គុយ និងឈរ នោះ វាក៏មានការពិភាក្សាជាច្រើនអំពីជម្រើសដ៏ល្អបំផុតដែលបុរសគ្រប់រូបតែជ្រើសរើសសម្រាប់នោមដែរ។
ហេតុផលដែលបុរសជ្រើសរើសការនោមអង្គុយជាចៀងការនោមឈរ៖
- នៅទីសាធារណៈ និងនៅផ្ទះ មនុស្សប្រុសត្រូវបានលើកទឹកចិត្តឱ្យនោមអង្គុយដើម្បីកាត់បន្ថយការខ្ចាយទឹកនោម។ រឿងនេះក៏ជួយបង្ការការកើតជាថ្នក់ទឹកនោម និងជះក្លិនមិនល្អដែរ។
- បុរសដែលជ្រើសរើសការនោមអង្គុយអាចនឹងមានសុខភាពសារធាណៈល្អជាងគេ ព្រោះវាអាចបង្ការការរាលដាលរបស់ជំងឺបាន។ ទោះបីជាទឹកនោមមិនមានមេរោគក៏ដោយ តែវាអាចជារបស់ដែលល្អបំផុតសម្រាប់ការលូតលាស់របស់បាក់តេរី។
- វាក៏នឹងជួយជំរុញដល់ការអនាម័យនៅទីសាធារណៈ និងបង្កើតជាបង្គន់ស្អាតផងដែរ។
- បុរសដែលនោមអង្គុយនឹងបញ្ចេញទឹកនោមពីប្លោកនោមបានអស់ល្អ ហើយក៏ល្អចំពោះសុខភាពក្រពេញប្រូស្តាតផងដែរ ដូច្នេះអ្នកនឹងមានជីវិតផ្លូវភេទយ៉ាងល្អ។
- បុរសដែលអង្គុយនោមក្នុងបង្គន់ដូចមនុស្សស្រីនឹងបង្កើតបានជាមជ្ឈដ្ឋានរស់នៅកាន់តែស្អាត ហើយក៏ផ្តល់សុខភាពល្អជាងការនោមឈរដែរ។ អ្នកស្រាវជ្រាវខ្លះណែនាំថា បុរសដែលមានរោគសញ្ញាផ្លូវទឹកម៉ូត្រខាងក្រោមគួរតែនោមអង្គុយ ព្រោះវាអាចបញ្ចេញទឹកនោមបានអស់ពីប្លោកនោម។
ខណៈពេលដែលបុរសមានសុខភាពល្អជាច្រើនមិនឃើញទទួលបានប្រយោជន៍ពីការនោមអង្គុយ ទើបធ្វើឲ្យពួកគេនោមឈរវិញទៅ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការនោមអង្គុយអាចនឹងមានការពេញនិយមច្រើនជាងដោយសារតែបញ្ហាសុខភាពមួយចំនួន ប៉ុន្តែភាគច្រើនដូចជាគ្មានអ្វីខុសគ្នាឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ទំនៀមទម្លាប់ខ្លះតម្រូវឲ្យនោមអង្គុយជាងការនោមឈរ។ ដូច្នេះការសម្រេចចិត្តគួរតែធ្វើទៅតាមអ្វីដែលស័ក្តិសមនឹងអ្នកចង់បាន៕