មនុស្សប្រុស កាលណាអាយុកាន់តែច្រើន កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនរបស់គាត់នឹងថយចុះទាបជាងធម្មតា។ បើយោងទៅតាមគេហទំព័រ Mayo Clinic បានឲ្យដឹងថា កម្រិតអ័រម៉ូនមួយនេះមានចំនួនខ្ពស់បំផុតនៅពេលបុរសអាយុខ្ទង់ ២០ឆ្នាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រោយពីអាយុ ៣០ ទៅ៤០ហើយ វានឹងថយចុះមួយភាគរយជារៀងរាល់ឆ្នាំ។ ដល់ពេលអាយុ ៧០ឆ្នាំ អ័រម៉ូននេះអាចនឹងថយចុះរហូតដល់ ៥០ភាគរយឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ភាពរ៉ាំងរដូវរបស់មនុស្សប្រុសគឺខុសពីមនុស្សស្រី ខណៈពេលដែលការរ៉ាំងរដូវរបស់ស្រ្តីគឺជារឿងធម្មជាតិ ប៉ុន្តែបុរសវ័យចំណាស់ខ្លះក៏មិនធ្លាប់មានអាការៈថយចុះអ័រម៉ូនតេស្តូស្តេរ៉ូនដែរ។
ការថយចុះរបស់អ័រម៉ូនតេស្តូស្តេរ៉ូនអាចនឹងបង្កជាអាការៈជាការរ៉ាំងរដូវរបស់មនុស្សប្រុសដែរ ដែលមានរោគសញ្ញាដូចជា៖
- ខ្សោយផ្លូវភេទ៖ កាលណាអ័រម៉ូនតេស្តូស្តេរ៉ូនចុះទាបហើយ ចំណង់ផ្លូវភេទក៏ថយតាមគ្នាដែរ ព្រោះអ័រម៉ូននេះជាអ្នកផ្តល់ចំណង់ផ្លូវភេទ
- បាក់ទឹកចិត្ត៖ តេស្តូស្តេរ៉ូនមិនត្រឹមតែជាអ័រម៉ូនភេទទេ តែវាក៏ជួយសម្របសម្រួលដល់អារម្មណ៍មនុស្សយើងដែរ។ បើសិនជាវាថយចុះ អ្នកជំងឺអាចនឹងមានអាការៈពិបាកចិត្ត ថប់អារម្មណ៍ ឆេវឆាវ ឬខឹងជាដើម។ ករណីខ្លះអាចឈានដល់សម្លាប់ខ្លួនទៀតផង
- អស់កម្លាំង៖ ការថយចុះរបស់អ័រម៉ូនភេទក៏ធ្វើឲ្យមិនសូវមានកម្លាំងកំហែងក្នុងរាងកាយដែរ។
- គេងមិនលក់៖ អ្នកអាចនឹងពិបាកគេងបន្តិចហើយបើសិនជាអ័រម៉ូនភេទមួយនេះមិនសូវមានគ្រប់គ្រាន់ក្នុងខ្លួន។
- ពុកឆ្អឹង៖ ឆ្អឹងមនុស្សប្រុសមាំល្អមិនមែនដោយសារតែកាលស្យូមតែមួយមុខទេ តែក៏ត្រូវមានការចូលរួមពីអ័រម៉ូនតេស្តូស្តេរ៉ូនដែរ។
- ដុះខ្លាញ់ក្បាលពោះ៖ តេស្តូស្តេរ៉ូនជាអ្នកជួយបន្ថយការកកខ្លាញ់នៅក្បាលពោះ ប៉ុន្តែបើសិនជាវត្តមានរបស់វាមានតិចហើយ នោះខ្លាញ់ក្បាលពោះនឹងដុះកាន់តែខ្លាំង។
អាការៈប្រកាសអាសន្នផ្សេងទៀតនៃការរ៉ាំងរដូវរបស់មនុស្សប្រុសមានដូចជា៖
- ដោះរីកធំ
- មិនសប្បាយចិត្ត
- លែងស្រឡាញ់ខ្លួនឯង
- ពិបាកលើការចងចាំ
- ភ័យខ្លាចកាន់តែខ្លាំង
- ស្វិតសាច់ដុំ
- មិនសូវមានរោមលើរាងកាយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកសម្គាល់ឃើញអាការៈទាំងនេះមែន ចូរជួបជាមួយគ្រូពេទ្យភ្លាមដើម្បីដោះស្រាយ៕