ទឹកដូងត្រូវបានគេចាត់ទុកថាជាភេសជ្ជៈផ្តល់សុខភាពមួយប្រភេទដោយសារតែវាសម្បូរទៅដោយអេឡិចត្រូលីត្រ ប៉ូតាស្យូម និងជីវជាតិផ្សេងៗទៀត។ មានមនុស្សច្រើនណាស់ជឿថា ភេសជ្ជៈដ៏ល្អមួយនេះក៏អាចឲ្យអ្នកជំងឺទឹកនោមផ្អែមញ៉ាំបានដែរ ព្រោះតែវាមានកាឡូរីទាប ជាស្ករធម្មជាតិ និងជាតិសរសៃខ្ពស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងជំងឺទឹកនោមផ្អែមនិយាយថា អ្នកជំងឺទឹកនោមអាចញ៉ាំទឹកដូងម្តងម្កាលប៉ុណ្ណោះក្នុងពេលដែលជាតិស្ករក្នុងឈាមពួកគេមានការគ្រប់គ្រងល្អហើយ។ ចូរចាំថា ទឹកដូងគឺជាភេសជ្ជៈដែលផ្អែម ហើយវាក៏អាចនាំឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនមែននិយាយថា អ្នកជំងឺទឹកនោមផ្អែមមិនអាចញ៉ាំទឹកដូងសោះនោះទេ។ យកល្អអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងថាអ្នកត្រូវការញ៉ាំទឹកដូងបានឬអត់។ មានមនុស្សច្រើនណាស់យល់ថា ទឹកដូងគឺជាភេសជ្ជៈផ្តល់សុខភាព ព្រោះវាជារបស់ធម្មជាតិ ប៉ុន្តែក៏មានមតិផ្ទុយគ្នានឹងរឿងនេះច្រើនដែរ។ យ៉ាងណាមិញ អ្នកជំងឺទឹកនោមផ្អែមអាចញ៉ាំទឹកដូងបានលុះត្រាតែគាត់មានការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អហើយ ប៉ុន្តែមិនមែនរាល់ថ្ងៃនោះទេ។
តាមពិត បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម និងមានបញ្ហាតជំងឺតម្រងនោមរ៉ាំរ៉ៃវិញ យកល្អគួរតែចៀសវាងការញ៉ាំទឹកដូង។ ថ្វីត្បិតតែទឹកដូងសម្បូរជាតិប៉ូតាស្យូមមែន តែបើសិនជាអ្នកមានជំងឺតម្រងនោម ឬជំងឺទាំងឡាយណាដែរក្នុងឈាមមានជាតិប៉ូតាស្យូមខ្ពស់ស្រាប់ហើយនោះ ការញ៉ាំទឹកដូងបន្ថែម វាកាន់តែមានហានិភ័យខ្ពស់លើសុខភាពអ្នកថែមទៀតហើយ។
ខណៈពេលដែឡប៉ូតាស្យូមគឺជាជីវជាតិដ៏សំខាន់ក្នុងការជួយដល់មុខងារជាច្រើនក្នុងរាងកាយដូចជា ជំរុញដល់សុខភាពសរសៃប្រសាទ និងថែរក្សាសុខភាពបេះដូងនោះ តែករណីវាមានចំនួនច្រើនពេក អាចនឹងបង្កជាផលវិបាកដ៏គ្រោះថ្នាក់ជាច្រើនបានដូចជា បេះដូងដើរខុសចង្វាក់ ឬខ្សោយតម្រងនោមទាំងស្រុងតែម្តង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមានបញ្ហាតម្រងនោមហើយ ការញ៉ាំទឹកដូងទៀងទាត់អាចនឹងសម្លាប់ពួកគេទៅវិញទេ៕