នៅពេលបំបៅដោះកូន អ្នកត្រូវតែប្រុងប្រយ័ត្នខ្ពស់ផងទៅលើរបបអាហារដែលអ្នកត្រូវញ៉ាំ។ ព្រោះវាមិនមែណសម្រាប់តែអ្នកឡើយ គឺសម្រាប់កូនដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការញ៉ាំអាហារត្រឹមត្រូវនឹងជួយសម្រកទម្ងន់ក្នុងពេលមានផ្ទៃពោះបាន។ អ្នកជំនាញខាងអាហារូបត្ថម្ភបានណែនាំនូវអាហារមួយចំនួនដែលស្រ្តីជាម្តាយថ្មីថ្មោងគួរតែញ៉ាំក្រោយពីសម្រាលកូនរួច។ 

បឺរីពណ៌ខៀវ

ផ្លែបឺរីប្រភេទនេះសម្បូរទៅដោយវីតាមីន C និងមានអង់ទីអុកស៊ីដង់ដ៏សំខាន់ទៀតផង។ បើសិនជាមិនមានបឺរីពណ៌ខៀវទេ អ្នកអាចជ្រើសរើសអាហារសម្បូរវីតាមីន C ផ្សេងទៀតបានដូចជា ស្រ្តបឺរី ឬទឹកក្រូចច្របាច់ក៏បានដែរ។ 

ផ្លែឈើជូរៗ

ជាស្រ្តីបំបៅដោះកូនត្រូវការវីតាមីន C ច្រើនព្រោះវានឹងជួយបឺតស្រូបជាតិដែកពីអាហារ ដូច្នេះ ជម្រើសដ៏ល្អគឺទឹកក្រូចឆ្មា ក្រូច និងក្រូចឆ្មាផ្អែមតែម្តង។ 

គ្រាប់ផ្លែឈើ

អាហារសម្រនជាប្រភេទគ្រាប់ផ្លែឈើគឺជាជម្រើសផ្តល់សុខភាពណាស់ក្នុងពេលមានផ្ទៃពោះ។ វាក៏ល្អណាស់ដែរក្នុងការផ្គត់ផ្គង់ថាមពល និងពោរពេញដោយជីវជាតិដែលស្រ្តីត្រូវការ។ អ្នកអាចជ្រើសរើសគ្រាប់ផ្លែឈើដូចជា ផ្លែអាលម៉ុន ឬសណ្តែកដីជាដើម។ 

អាហារសម្បូរប្រូតេអ៊ីន

អាហារសម្បូរជាតិប្រូតេអ៊ីនមានដូចជា ត្រី សាច់មាន់ ឬស៊ុត។ អាហារទាំងនេះមិនត្រឹមតែជួយផ្តល់ជាទឹកដោះដែលមានជីវជាតិគ្រប់គ្រាន់ទេ តែក៏ជួយរំលាយជាតិខ្លាញ់ក្នុងខ្លួនផងដែរ។ ក្រៅពីត្រីសម្បូរទៅដោយអូមេហ្គាបីហើយ វាក៏ជួយដល់ការលូតលាស់របស់ខួរក្បាលទារកផងដែរ។ 

ផលិតផលធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប

ផលិតផលធ្វើពីទឹកដោះគោមានសារៈសំខាន់ណាស់នៅពេលអ្នកកំពុងតែបំបៅដោះកូន ព្រោះវាជួយបង្កើនជាតិកាលស្យូមក្នុងទឹកដោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរប្រាកដថា អ្នកបានញ៉ាំទឹកប្រភេទនេះគ្រប់គ្រាន់ហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង